ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកចេះក្បាច់គុន មិនត្រូវយកក្បាច់គុនទៅធ្វើបាបមនុស្សស្លូតត្រង់នោះទេ តែត្រូវមានគុណធម៌ និងសីលធម៌
ថ្ងៃ អង្គារ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៩

ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ អំពាវនាវឲ្យអ្នកចេះក្បាច់គុន មិនត្រូវយកក្បាច់គុនទៅធ្វើបាបមនុស្សស្លូតត្រង់នោះទេ តែត្រូវមានគុណធម៌ និងសីលធម៌ ការលើកឡើងយ៉ាងដូច្នេះនៅក្នុង សិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីពង្រឹងក្បាច់គុនតេក្វាន់ដូ និងធ្វើឲ្យក្បាច់គុននេះកាន់តែមានសក្ដានុពលបន្ថែមទៀត នៅកម្ពុជា កាលពីម្សិលមិញ នៅក្លិបកីឡាតេក្វាន់ដូ ក្នុងវិទ្យាល័យបឹងត្របែក ។

លោក សំ សុខយី បានឲ្យដឹកថា សិក្ខាកាមដែលចូលរួម វគ្គនេះគឺចាប់ពីកម្រិតខ្សែក្រវាត់ខ្មៅមួយដាន់ដល់៤ដាន់ ដែលមកពីក្លិបនានា ក្នុងរាជធានីភ្នំពេញ ក្លិបពាមជីកង ក្នុងខេត្តកំពង់ចាម ហើយពួកគេ សិតសឹងជាគ្រូជំនួយ និងគ្រូបង្គោល ។ ហើយសិក្ខាសាលានេះ ក្រៅពង្រឹងក្បាច់គុន ក៏សិក្សាបន្ថែមពីគរុកោសល្យកិច្ចតែងការបង្ហាត់ និងមេគុនលើកទី៣ ។

លោក អគ្គលេខាធិការ បន្តថា កីឡាតេក្វាន់ដូ W T ជាក្បាច់គុនរបស់កូរ៉េខាងត្បូង គឺជាក្បាច់គុនពេញនិយមមានមនុស្ស៩០លាននាក់ លើពិភពលោក កំពុងហ្វឹកហាត់ ក្នុងចំណោម២០៥ប្រទេស ថែមទាំងមានសាលាសម្រាប់ហាត់ក្បាច់គុននេះផងដែរ ។

ដោយឡែកឯកឧត្តម ជ័យ ចាប ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ បានមានប្រសាសផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ថា  បន្ទាប់ទទួលបានចំណេះដឹងពីសិក្ខាសាលានេះ សូមយកទៅចែករំលែកបន្តដល់លោកគ្រូ នៅតាមក្លិប និងសមាគមរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស អភិវឌ្ឍន៍ក្បាច់គុននេះបន្ថែមទៀត ព្រមទាំងបណ្តុះបណ្តាលកីឡាករ កីឡាការិនីប្រកបដោយគុណភាពឲ្យបានច្រើនត្រៀមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្តរជាតិ ជាពិសេសដណ្តើមមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ជូនកម្ពុជា ។

សូមបញ្ជាក់ថា សិក្ខាសាលាខាងលើធ្វើឡើង រយៈពេលថ្ងៃ ចាប់ើថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ មានសិក្ខាកាមចូលរួមចំនួន២៥រូប នឹងមានការអញ្ជើញចូលរួមពីឯកឧត្តម ជ័យ ចាប ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ ៕ធ.ដ


អត្ថបទទាក់ទង