វិទ្យាល័យ ឬស្សីកែវ នឹងឥន្ទ្រទេវី បន្តឈ្នះដូចគ្នា នៅក្នុងសប្តាហ៍ទី១៣ នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩
ថ្ងៃ សុក្រ ទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩

ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ឈានដល់សប្តាហ៍ទី១៣ ក្រុមវិទ្យាល័យ ឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម រក្សាចំណាត់ថ្នាក់កំពូលតារាងបណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះ វិទ្យាល័យ ច្បារអំពៅ ៥ទល់នឹង២ចំណែក វិទ្យាល័យឥន្ទ្រទេវី បានយកឈ្នះសាលារៀនវេសឡាញន៍ ១៣ទល់២ ។
ជ័យជំនេះបានធ្វើឲ្យ១២ប្រកួត  របស់ក្រុមវិទ្យាល័យឬស្សីកែវ  មាន៣៣ពិន្ទុ ឈ្នះ១១ប្រកួត ចាញ់១ប្រកួតរក្សាចំណាត់ថ្នាក់កំពូលតារាងបណ្តោះអាសន្ន លេខ២ វិទ្យាល័យឥន្ទ្រទេវី មាន៣១ពិន្ទុ ឈ្នះ១០ ស្មើរ១ លេខ៣ វិទ្យាល័យជាស៊ីមសាមគ្គី មាន១៩ពិន្ទុ លេខ៤ សាលារៀន វេសឡាញន៍ មាន១៨ពិន្ទុ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែ ១២ប្រកួតចាញ់ទាំង១២ គ្មានពិន្ទុ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕

 

 

 

 


អត្ថបទទាក់ទង