គិតត្រឹមសប្តាហ៍ទី១៣ ក្រុមវិទ្យាល័យ ចាក់អង្រែ នៅតែមិនទាន់ឈ្នះពាក្យថាស្មើរ ឬឈ្នះនៅឡើយទេ ក្រោយប្រកួតចាញ់ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ០:២
ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩

ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ឈានដល់ សប្តាហ៍ទី១៣ ក្រុមវិទ្យាល័យ ចាក់អង្រែ នៅតែមិនទាន់ស្គាល់ពាក្យថាស្មើរឬឈ្នះនោះឡើយទេ ក្រោយបន្តចាញ់ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ជាមួយនឹងលទ្ធផល ០:២  ខណៈក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ  ៦:១ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ។
ឆ្លងកាត់១២ប្រកួត  ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី មាន១៩ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្តោះអាសន្ន លេខ១ វិទ្យាល័យឬស្សីកែវ  ឆ្លងកាត់១១ប្រកួត  មាន៣០ពិន្ទុ ឈ្នះ១០ប្រកួត ចាញ់១ប្រកួត លេខ២ វិទ្យាល័យឥន្ទ្រទេវី មាន២៨ពិន្ទុ ឈ្នះ៩ ស្មើរ១ លេខ៤ ក្រុមសាលាវេស្ទឡាញន៍  មាន១៨ពិន្ទុ ចំណែកវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ១២ប្រកួតចាញ់ទាំង១២ ឈរបាតារាង ។ រីឯវីទ្យាល័យ ព្រះស៊ីសុវត្តិ  ឈរលេខ៥ ដោយ១១ប្រកួត មាន១៨ពិន្ទុ  ឯក្រុម វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី ១២ប្រកួត ឈរលេខ៦ដដែល មាន១៣ពិន្ទុ ។
ចំពោះការប្រកួតថ្ងៃស្អែក ក្រុមម្ចាស់ផ្ទះច្បារអំពៅ ប៉ះ ក្រុមកំពូលតារាង វិទ្យាល័យឬស្សីកែវ នៅទីលានច្បារអំពៅ ។ រីឯមួយគូទៀត ក្រុមវិទ្យាល័យ ឥន្រ្ទទេវី  ប៉ះ សាលាវេស្ទឡាញន៍ នៅវេលាម៉ោង ៣:៣០ នៅទីលានវិទ្យាល័យ បឹងត្របែក ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕

 

 

 

 


អត្ថបទទាក់ទង