ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

អតីតកីឡាករ Xavi គិតថា Sterling នឹងអាចជំនួសតំណែង Messi និង Ronaldo
ថ្ងៃ ពុធ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩

អតីតវីរបុរសរបស់ Barcelona លោក Xavi បញ្ជាក់ថា Raheem Sterling នឹងអាចក្លាយជាកីឡាករឆ្នើមជាងគេលើពិភពលោក ជំនួស Lionel Messi និង Cristiano Ronaldo ។ កាលពីរដូវកាលមុន នៅ Premier League Sterling រកបាន២៥គ្រាប់  និង៥គ្រាប់ហើយសម្រាប់រដូវកាលថ្មី ។ Xavi បន្តថា Sterling វ័យ២៤ឆ្នាំ មានឪកាសវែងឆ្ងាយក្លាយជាកីឡាករឆ្នើមជាងគេលើពិភពលោក នាថ្ងៃអនាគត ។
អតីតជម្រើសជាតិអេស្ប៉ាញ បន្ថែមថា Messi និង Ronaldo បានគ្រប់គ្រងជាកីឡាករឆ្នើមផ្ដាច់គេរបស់ពិភពលោកច្រើនឆ្នាំមកហើយៗ ក៏អាចមានកីឡាករក្មេងៗដែលអាចជំនួសកន្លែងកីឡាករទាំងពីរបាន ដូចជា Neymar, Mbappe, Salah និង Sterling ។ ប៉ុន្តែសម្រាប់ Xavi ជ្រើសរើស Sterling តែម្នាក់គត  ។
គួររំលឹកថា Xavi បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ ជាមួយក្លឹប Al-Sadd ក្នុងលីគប្រទេសកាតារ ។ ហើយថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩  Xavi ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការរបស់ក្លឹប Al-Sadd ជាមួយកុងត្រា២ឆ្នាំ ៕

 

 

 

 


អត្ថបទទាក់ទង