ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

PSG អវត្តមានប្រយុទ្ធសំខាន់ៗ៣ រូប ខណៈ Benzema , Bale និង Harzard ចាប់ដៃគ្នា
ថ្ងៃ ពុធ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩

PSG អវត្តមានប្រយុទ្ធសំខាន់ៗ៣ រូប Neymar,  Cavani និង Kylian Mbappe ខណៈ Benzema , Bale និង Harzard ចាប់ដៃគ្នាត្រៀមជំនួបយប់នេះ  រវាង Paris St-Germain ទល់ Real Madrid នៅប្រកួតបើកឆាក Champions League ។ Neymar ត្រូវពិន័យ២ប្រកួត ដោយសារប្រើពាក្យសម្ដីមិនសមរម្យដាក់មន្ត្រីរៀបចំការប្រកួត កាលប៉ះ Manchester United វគ្គ១៦ក្រុមចុងក្រោយរដូវកាលមុន ស្របពេលដែល Cavani និង Mbappe មានបញ្ហារបួស ។
ដូច្នេះមានន័យថា P S G ត្រូវដាក់កីឡាករ Eric Choupo-Moting អតីតខ្សែប្រយុទ្ធ Stoke  ខណៈ Mauro Icardi ដែលក្លឹបខ្ចីជើងពី Inter Milan មិនទាន់ច្បាស់ ១០០% នោះទេ ។ រីឯជំនួបរវាងក្លឹបយក្សទាំង២ ក៏មានវត្តមានអ្នកចាំទី២រូប តតាំងគ្នាផងដែរ គឺ Thibaut Courtois និង Keylor Navas ។
គួរបញ្ជាក់ អ្នកចាំទី Keylor Navasបានចាក់ចេញពីក្លឹប Real Madrid ទៅចូលរួមជាមួយ ក្លឹបអ្នកមានបារាំង P S G ទើបតែបាន១៧ថ្ងៃប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ក្លឹប Real Madrid ក៏អវត្តមានកីឡាករមួយចំនួនដែរ ដូចជា Marcelo, Isco និង Marco Asensio មានបញ្ហារបួស ៕

 

 

 


អត្ថបទទាក់ទង