ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

បឹងកេត និងវិសាខា ត្រូវជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ល្ងាចថ្ងៃស្អែក
ថ្ងៃ អង្គារ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩

ក្រុមបឹងកេត និងក្រុមវិសាខា ត្រូវជួបគ្នានៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ស្អែកនេះ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០១៩ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះបើយោងតាមគណៈកម្មការបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចម្សិលមិញ។

លោក Tunji Akeep Ayoyinka គ្រូបង្គោលក្លិបវិសាខា និយាយថា កីឡាករមួយចំនួនបានជាប់កាតព្វកិច្ចជម្រើសជាតិ ដូច្នេះយើងគិតថា វាជាផលចំណេញមួយដែរ សម្រាប់ពួកយើង ព្រោះពួកគេបានហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ទទួលបានបទពិសោធបន្ថែមកាន់តែល្អទៀត។ ចំពោះកីឡាករមួយចំនួនទៀត ក៏បានប្រឹងប្រែងហ្វឹកហាត់ ហើយចុងក្រោយពួកគេបានហ្វឹកហាត់រួមគ្នា និងចុះសម្រុងល្អ ជាពិសេសត្រៀមខ្លួនឲ្យរួចរាល់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។

ចំណែកឯលោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេត បានលើកឡើងដែរថា ដែលជាការប្រកួតដ៏សំខាន់សម្រាប់បឹងកេត ហើយលោកចាត់ទុកថា ការប្រកួតនេះនឹងកាន់តែតានតឹង ព្រោះយើងដឹងស្រាប់ហើយវិសាខា ជាក្រុមមួយសម្បូរដោយកីឡាករខ្មែរល្អៗ ហើយ១១នាក់ដំបូង ស្ទើរជាប់ក្នុងក្រុម ជម្រើសជាតិទាំងអស់ទៅហើយ ដូច្នេះកូនក្រុមរបស់លោកហាក់ដូចជាប្រកួតជាមួយជម្រើសជាតិដែរ។

សូមបញ្ជាក់ថា បឹងកេត និងវិសាខា ត្រូវជួបគ្នាថ្ងៃទី១៨ ខែកញ្ញា ខណៈមួយប្រកួតទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបភ្នំពេញក្រោន នាថ្ងៃទី១៩ ខែកញ្ញា ដែលពីរប្រកួតនេះនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ដោយចាប់ផ្ដើមប្រកួតនាវេលាម៉ោង៦ល្ងាចដូចគ្នា ដើម្បី យកក្រុមឈ្នះៗឡើងវគ្គផ្ដាច់ព្រ័ត្រ៕ធ.ដ

 


អត្ថបទទាក់ទង