ចោរ២នាក់ត្រូវតុលាការសម្រចឃុំខ្លួនចោរឆក់២នាក់ ដែលបណ្តាលឱ្យមរណភាពជនរងគ្រោះ
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

ភ្នំពេញ៖ លោក ម៉ៅ ស៊ីណាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩
បានសម្រេចឃុំខ្លួនជនជាប់ចោទ២នាក់
ពាក់ព័ន្ធករណី លួចមានស្ថានទម្ង ន់ទោស បញដាលឲ្យជនរងគ្រោះស្លាប់ប្រព្រឹត្ដិនៅចំណុចផ្លូវ១៧៣ កែង៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង បានសម្រេចចោទប្រកាន់ឈ្មោះ ផៃ បូបញ្ញាបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហាក់ ម៉េងហ៊ាង ភេទប្រុស អាយុ១៧ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស ដែលបណ្តាលឱ្យមរណភាពជនរងគ្រោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង២១៖៤០នាទី មានករណីឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះជនជាតិចិន ដែលកំពុងជិះម៉ូតូកង់បី នៅចំណុចផ្លូវ១៧៣ កែង៣១០ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង បណ្តាលឱ្យជនរងគ្រោះ ធ្លាក់បោកក្បាលស្លាប់ ។

សូមរំលឹកថា នគបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជូនខ្លួនចោរឆក់ទៅឱ្យតុលាការផ្តន្ទាទោសតាមច្បាប់ បន្ទាបពីពួកគេទាំង២នាក់ ត្រូវចាប់ខ្លួនបានក្រោយធ្វើសកម្មភាពឆក់ស័ព្ទដៃ បានសម្រេច ហើយបណ្តាលឱ្យជនរងគ្រោះជនជាតិចិនម្នាក់ បាត់បង់ជីវិតក្នុងអំពើឆក់នោះដែរ ៕

 

 


អត្ថបទទាក់ទង