កីឡាករ Rafael Nadal និងកីឡាការិនីកាណាដា Bianca Andreescu ឈ្នះ US Open
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានឈ្នះជើងឯក Grand Slam ទី១៩ ក្នុងអាជីព បន្ទាប់ពីផ្ដួលកីឡាកររុស្ស៊ី Daniil Medvedev ក្នុងវគ្គផ្ដាច់ព្រ័ត្រ US Open កាលពីចុងសប្តាហ៍កន្លងទៅ ក្នុងលទ្ធផល ៧-៥ ៦-៣ ៥-៧ ៤-៦ និង៦-៤ នៅទីក្រុង New York សហរដ្ឋអាមេរិក ។
គួររំលឹកថា គិតត្រឹមឆ្នាំ២០១៩នេះ កីឡាករ Rafael Nadal ឈ្នះ Grand Slam លើកទី១៩ តាមពីក្រោយកីឡាករស្វ៊ីស Roger Federer តែ១គត់ គឺឈ្នះ ២០ Grand Slam  ខណៈលេខ៣ Novak Djokovic ឈ្នះ Grand  Slam  ១៦លើក រីឯលេខ៤ កីឡាករសញ្ជាតិអាមេរិក Pete Sampras  ឈ្នះ Grand Slam ១៤លើក  ។
ចំណែកឯផ្នែកនារីវិញ កីឡាការិនីកាណាដា បានក្លាយជាជើងឯក U S Open ជាលើកដំបូង ក្នុងអាជីព បន្ទាប់ពីយកឈ្នះកីឡាការិនីអាមេរិក Serena William នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៦-៣ និង ៧-៥ ៕

 

 

 


អត្ថបទទាក់ទង