អ្នកចំរៀងខេត្តបាត់ដំបងនៅក្នុងទសវត្ស៨០ អ្នក ស្រី ឡឹម វណ្ណារី ដែលកំពុងមានបញ្ហាជីវភាពរស់ នៅនិងជំងឺប្រចាំកាយ ទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានពាំនាំយកនូវអំណោយមនុស្សធម៌មួយចំនួន
របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុន សែន  ប្រធានកាកបាទក្រហមកម្ពុជា និងជាតំណាងផ្ទាល់ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានចុះសាកសួរសុខទុក្ខ និងបានផ្តល់នូវថវិកាមួយចំនួនដែលជាអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុនរ៉ានី ហ៊ុនសែន ជូនផ្ទាល់ដៃជូនលោក ស្រី ឡឹម វណ្ណារី  អាយុ៥៨ឆ្នាំ និងជាអតីតសិល្បការិនី អ្នកចំរៀងជើងចាស់របស់មន្ទីរឃោសនាការវប្បធម៌ ព័ត៌មាននិងកីឡា ខេត្តបាត់ដំបងដែលមានបញ្ហាជីវភាពនិងមានជំងឺប្រចាំកាយ និងកំពុងតែរស់នៅភូមិសូភី២ សង្កាត់រតនៈ ក្រុង-ខេត្ត បាត់ដំបង ។

       នៅក្នុងដំណើរចុះសាកសួរសុខទុក្ខ នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំនូវប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដល់លោកស្រី ឡឹម វណ្ណារី
ដែលជាអតីតអ្នកចំរៀងនៅក្នុងទសវត្សឆ្នាំ៨០ ជា មួយនិងអ្នកស្រី ឆោម ឆវិន ក្នុងក្រុមតន្ត្រីសម័យការិយាល័យសិល្បៈ ខេត្តបាត់ដំបងនិងជាអ្នកចំរៀងមានសម្លេងទឹកដមដ៏ល្បីនៅក្នុងទសវត្សនោះជា មួយអ្នកនាង ឆោម ឆវិន ជាអ្នកចំរៀងប្រកបដោយទេពកោសល្យ ថែមទាំងបានបន្សល់ទុកនូវស្នាដៃសិល្បៈជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយទៀតផង។
      ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានសាខា  ក៏បានផ្តាំផ្ញើដល់អ្នកស្រី និងស្វាមី ឲ្យខិតខំថែរក្សានូវសុខភាពឱ្យបានល្អ  រស់នៅអោយបានសមរម្យ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឲ្យបានឆាប់ជាស្បើយពីជម្ងឺក្នុងខ្លួន។

      ជាមួយនឹងក្តីអំណរពីការសន្តោសប្រណីពីស ម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាទន្ទឹមនឹងនេះលោកស្រី ឡឹម វណ្ណារី និងស្វាមីបាន សំដែងនូវក្តីរំភើបឥតឧបមា  និងបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិ ត ប៊ុនរ៉ានី-ហ៊ុនសែន  ដែលបានយកចិត្តទុកដាក់ គិតគូរជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តអ្នកដែលជួបទុក្ខលំបាកដោយគ្មានការរើសអើងអ្វីឡើយដោយបានផ្សារភ្ជាប់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅគ្រប់ទិសទី និងគ្រប់កាលៈទេសៈ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 


អត្ថបទទាក់ទង