ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

អភិបាលខណ្ឌដង្កោ បន្តបើកការដ្ឋានស្ថាបនាផ្លូវបេតុង៤ខ្សែ និងរៀបចំពិសានំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី ចំនួន០៤ខ្សែ ប្រវែងសរុប៩៥៦ម៉ែត្រ ព្រមទាំងរៀបចំពិធីពិសានំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ស្ពានថ្ម ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាល។

គួរបញ្ជាក់ឲ្យដឹងថា ផ្លូវបេតុងដែលត្រូវស្ថាបនារួមមាន៖
- ផ្លូវបេតុង០១ខ្សែ ប្រវែង៣៣០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ
-ផ្លូវបេតុងតភ្ជាប់០៣ភូមិ ចំនួន០៣ខ្សែ ប្រវែង៦២៦ម៉ែត្រ ទទឹង៤ម៉ែត្រ ក្នុងភូមិដូង ភូមិហា និងភូមិស្វាយមានលក្ខណ៍៕ម.ន