ក្រុមតោកំណាចអង់គ្លេស កំពុងឈរលេខ១ ក្នុងកំពូល A នៃវគ្គជម្រុះតំបន់អឺរុប
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

ក្រុមបាល់ទាត់តោកំណាចអង់គ្លេស កំពុងឈរលេខ១ ក្នុងកំពូល A នៃវគ្គជម្រុះតំបន់អឺរុប ក្រោយឆ្លងកាត់៤ប្រកួតឈ្នះទាំង៤ មាន១២ពិន្ទុ ឆេកលេខ២ ៥ប្រកួត ឈ្នះ៣ ចាញ់២ មាន៩ពិន្ទុ លេខ៣ កូសាវូ ៥ប្រកួត ឈ្នះ២ ស្មើរ២ ចាញ់១ មាន៨ពិន្ទុ។ ៤ប្រកួតរបស់ ក្រុមអង់គ្លេស  ៥:០ ឆេក , ម៉ុងតេណេក្រូ ១:៥ អង់គ្លេស, អង់គ្លេស ៤:០ ប៊ុលហ្ការី, និងប្រកួតចុងក្រោយយប់មិញ អង់គ្លេស ៥:៣ កូសាវូ។

រីឯពូលផ្សេងទៀត ដូចជាពូល B ក្រុមអ៊ុយក្រែន ឈរលេខ១ ដោយ៥ប្រកួត ឈ្នះ៤ ស្មើរ១ មាន១៣ពិន្ទុ លេខ២ ព័រទុយហ្កាល់ ៤ប្រកួត ឈ្នះ២ ស្មើរ២ មាន៨ពិន្ទុ  ចំណែកឯពូល H វិញ ក្រុម តួកគី និងបារាំង ឈរកំពូលតារាង មាន១៥ពិន្ទុដូចគ្នា ៦ប្រកួត ឈ្នះ៥ ចាញ់១ ខណៈលេខ៣ អាយស្លែន ៦ប្រកួត ឈ្នះ៤ ចាញ់២ មាន១២ពិន្ទុ៕ធ.ដ


អត្ថបទទាក់ទង