ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សំរាមនៅក្រុងបាវិតកើនជាង៣០០តោនក្នុងមួយថ្ងៃ អាជ្ញាធរខេត្តពិភាក្សារឿងសាងសង់ ទីលានញែកសំរាម
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

ស្វាយរៀង៖ បច្ចុប្បន្នកំណើនការហូបចុក និងប្រើប្រាស់សម្ភារផ្សេងៗពីប្រជាពលរដ្ឋនៅក្រុងបាវិត កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យមានសំរាមប្រមាណជាង៣០០តោនក្នុងមួយថ្ងៃ ជាមូលហេតុដែលអាជ្ញាធរ និងអង្គភាពពាក់ពន្ធ័រកដំណោះស្រាយត្រូវបង្កើតទីលានញែកសំរាមបន្ថែម។

ពាក់ពន្ធ័ទៅនឹងបញ្ហាសំរាមនៅក្រុងបាវិតកើនឡើងនាពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងសាធារណការ និងតំណាងគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការគ្រប់គ្រង និងបណ្តុះបណ្តាលសម្រាប់ទីលានញែកសំរាម (MRF) ក្រុងបាវិត ដែលមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងមន្ត្រីដែលពាក់ពន្ធ័ជាច្រើនរូបទៀត។

លោក ហែម ពិសិដ្ឋ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ បានផ្តោតសំខាន់ទៅលើការសាងសង់ទីលានញែកសំរាមនៅក្រុងបាវិត ដែលជាជំហានដំបូងដ៏មានសារសំខាន់ ក្នុងការកែលម្អ ការគ្រប់គ្រងសំណល់រឹង។ ទីលាននេះនឹងកាត់បន្ថយសំរាម និងភាពរំខានដូចជា ក្លិនមិនល្អ និងការបំពុលបរិស្ថានផ្សេងៗ លើសពីនេះទីលានញែកសំរាម និងផ្តល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងផ្តល់ឲ្យមានការកែច្នៃ និងការប្រើប្រាស់ឡើងវិញនូវសម្ភារចាស់ៗ ដែលត្រូវបាត់បង់ដោយសារការបោះចោលក្នុងកន្លែងចាក់សំរាម។

លោក ហែម ពិសិដ្ឋ បានបន្តថាគម្រោងនៃការសាងសង់ទីលានញែកសំរាមនេះ កំពុងត្រូវបានសហការគ្នារវាងក្រសួងសាធារណការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្ត និងធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីអនុវត្តន៍គម្រោងខាងមុខបន្ត បន្ទាប់ទៀត ដែលរួមបញ្ចូលទាំងការសំអាតទឹកកង្វក់ និងទីលានចាក់សំរាម។ ការលើកគម្រោងខាងមុខនេះ គឺជាគម្រោងដែលកើតឡើងបន្ទាប់ពីការអនុវត្តន៍ការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកស្អុយ និងទីលានចាក់សំរាម ដែលបានអនុវត្តន៍ក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងរបៀងខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ៕ធ.ដ