ក្រុមជម្រើសជាតិកម្ពុជា បរាជ័យក្រោមថ្វីជើង បារ៉ែន ក្នុងវគ្គជម្រុះ World Cup 2022 នៅពូល C
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

ក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិបារ៉ែន ក្នុងលទ្ធផល ១-០ នៅវគ្គសន្សំពិន្ទុនៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតាក្នុងពូល C។

១គ្រាប់ របស់ក្រុមជម្រើសជាតិ បារ៉ែន ធ្វើសម្រេចដោយកីឡាករពាក់លេខ១៩ Kamil Al-Aswad នៅនាទី៧៨ នៅពហុកីឡដ្ឋានជាតិកាលពីយប់មិញ នៅពីមុខអ្នកទស្សនាផ្ទាល់ ប្រមាណជាង៥០០០០នាក់ពេញស្តាតតែម្តង។

នេះជាការបរាជ័យលើកទី១ ក្រោយឆ្លងកាត់ ២ប្រកួតក្នុងពូល C ក្រោយរកបាន១ពិន្ទុពីការប្រកួត ស្មើ ១-១ ជាមួយហុងកុង កាលពីថ្ងៃទី០៥ ខែកញ្ញា គ្រាដែលគូប្រជែងបារ៉ែន រកបាន ៤ពិន្ទុឆ្លងកាត់ ២ប្រកួតដូចគ្នា និងឡើងទៅឈរនៅកំពូលជាបណ្តោះអាសន្នផងដែរ។ ២ប្រកួតបន្ទាប់របស់កម្ពុជា ក្នុងវគ្គសន្សំពិន្ទុនៃពូល C កម្ពុជាត្រូវប៉ះម្ចាស់ផ្ទះអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩មុន ៥ថ្ងៃបន្ទាប់ស្វាគមន៍ក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដដែល៕ធ.ដ

 

 


អត្ថបទទាក់ទង