ក្រុម Possible ក្លាយជាជើងឯកពានបាល់បោះនារី វិញ្ញាសាថ្មី ៣ទល់៣ របស់វិទ្យាស្ថាន ខេមអ៊ែត
ថ្ងៃ ច័ន្ទ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩

  ក្រុម Possible ក្លាយជាជើងឯកពានបាល់បោះនារី វិញ្ញាសាថ្មី ៣ទល់៣ របស់វិទ្យាស្ថាន ខេមអ៊ែត លើកទី៥ ឆ្នាំ២០១៩ ដោយមាន១៦ក្រុមចូលរួម កាលពីចុងសប្តាហ៍កន្លងទៅ ។
មុននឹងក្លាយជាជើងឯកក្រុម Possible បានយកឈ្នះក្រុម Oyeo ។ ខណៈលេខ៣បានលើក្រុម Wanderer រីឯកីឡាការិនី សន ទិត្យធីនីកា ក្លាយជាអ្នកស៊ុតច្រើនជាងគេ គឺ ២៧ ពិន្ទុ ។
លោក Cassey Barnett នាយកគ្រឹះស្ថានអប់រំខាងលើធ្លាប់ ប្រាប់ឲ្យដឹង ក្នុងពិធី បើកថា អ្វីដែលប្លែកសម្រាប់ឆ្នាំ២០១៩នេះ ដោយគណៈកម្មការរៀបចំ បានសម្រេចចិត្តជ្រើសរើស វិញ្ញាសា៣ទល់នឹង៣ ក្នុងគោលបំណងបង្កើតភាពងាយស្រួលដល់នារីៗអាចចូលរួមបានច្រើន ។
នាយកវិទ្យាស្ថាន CamEd លោក Cassey Barnettបញ្ជាក់ទៀតថា ឆ្នាំ២០១៩នេះ ចំនួនក្រុមចូលរួមមានការកើនឡើង ជាងឆ្នាំមុន ហើយអ្វីដែលប្លែកនោះ វិទ្យាស្ថានសម្រេច ចិត្តជ្រើស រើសវិញ្ញាសា ៣ទល់នឹង៣ យកមកធ្វើការប្រកួត ដើម្បីស្វែងរកកីឡាការិនីខ្លាំងៗ ត្រៀមចូលរួមប្រកួត កីឡាសកលវិទ្យាល័យ ឆ្នាំ២០២០ តមតាមការលើកទឹកចិត្ត ពីមន្រ្តីជាន់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំ ពីឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ។ នាយកវិទ្យាស្ថាន CamEd រូបនេះ បន្ថែមថា ការៀបចំការប្រកួតកីឡានេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព បង្ើនកិច្ចសហការរវាងនិស្សិត និងនិស្សិត្ស និងជំរុញឲ្យចេះធ្វើការជាក្រុមកាន់តែខ្លាំង ឆ្ពោះទៅរកជោគជ័យក្នុងការងាររបស់ខ្លួននាថ្ងៃអនាគត  ។
សូមបញ្ជាក់ថា វិទ្យាស្ថាន CamEd Business School តែងតែរៀបចំ ការប្រកួតកីឡាជារៀងរាល់ឆ្នាំ សម្រាប់និស្សិតរបស់ខ្លួន ដូចជា បាល់បោះ បុរស-នារី បាល់ទាត់បុរស-នារី  អត្តពលកម្ម ប៉េតង់ ហើយឆ្នាំក្រោយគ្រោងនឹងបង្កើនកីឡាហែលទឹកមួយទៀត អ្វីគួរឲ្យកត់សម្គាល់នោះ បាល់បោះនារីក៏ធ្លាប់បាន មេដាយមាស ព្រឹត្តិការណ៍កីឡាជាតិ និងជាពិសេសកម្រិតឧត្តមសិក្សាដល់ទៅ៣សម័យជាប់គ្នាថែមទៀត ៕

 

 

 


អត្ថបទទាក់ទង