ព័ត៌មានទាន់ហេតុការណ៍
 1. កម្ពុជានឹងជួបសីតុណ្ហភាពចុះត្រជាក់បន្តិច ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០វិច្ឆិកា  2. សាលារៀនជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលីនៅតែបន្តការគំរាមកំហែងខ្លាំង  3. អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ  4. ក្រសួងបរិស្ថាន រៀបចំ«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០»  5. យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី១វិច្ឆិកា ផ្លូវសំខាន់ៗចំនួន១៣ខ្សែ ក្នុងរាជធានីភ្នំពេញ នឹងបិទមិនអោយម៉ូតូ រឺម៉ក រថយន្ត ធ្វើចរាចរណ៍ ឆ្លង កាត់ឡើង នៅថ្ងៃទី១០ ១១ និង១២វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្កលក្ខណ:ងាយស្រួលដល់ ប្រជាពលរដ្ឋក្នុង ការដើរ ចូលមកទស្សនាកម្មវិធីកំសាន្តនានា ក៏ដូចជា ពិធីប្រណាំង ទូក ផងដែរ

កម្ពស់ទឹកទន្លេមេគង្គក្រចេះព្រឹកនេះ ២២,៥៦ម៉ែត្រ បង្កផលប៉ះពាល់ផ្ទះពលរដ្ឋចំនួន ៩,៧៥៤ខ្នង និងស្រូវវស្សាចំនួន៣៥១,៧៨០ហិកតា
ថ្ងៃ សៅរ៏ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៩

ក្រចេះ៖ ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ ២០១៩ ទឹកមានកម្ពស់២២,៥៦ម៉ែត្រ ដែលបានបង្កផលប៉ះពាល់ដល់ស្រុកចំនួន៤ ក្រុង១នៅខេត្តក្រចេះ។ ស្ថានភាពទឹកជំនន់ទន្លេមេគង្គបានបង្កផលប៉ះពាល់ដល់វិស័យកសិកម្មរួមមាន៖ ប៉ះពាល់ស្រូវវស្សាចំនួន៣៥១៧,៨០ហ.ត (ក្រុងក្រចេះ ៩៤ហ.ត ស្រុកព្រែកប្រសព្វ ៤២០,៣០ហ.ត ស្រុកចិត្របុរី ៨៣៣,៨០ហ.ត ស្រុកសំបូរ ១៨០៧,២០ហ.ត និងស្រុកឆ្លូង៣៦២,៥០ហ.ត)។ ប៉ះពាល់ដំណាំរួមផ្សំចំនួន ៤០១,៨៥ហ.ត (ក្រុងក្រចេះ ១១ហ.ត ស្រុកព្រែកប្រសព្វ ២២៧,៩០ហ.ត ស្រុកចិត្របុរី ៣៤,៩៥ហ.ត ស្រុកសំបូរ ១០២ហ.ត និងស្រុកឆ្លូង ២៦ហ.ត)។

វិស័យហេដ្ឋារចនាសម្ព័ន្ធ លិចផ្លូវខេត្តចំនួនពីរកន្លែង ផ្លូវលេខ២៧៩ ប្រវែង១,៣៩០០ម៉ែត្រ នៅស្រុកព្រែកប្រសព្វ និងផ្លូវលេខ ៣៧៥អេហ្វ ប្រវែង១,៨៧០ម៉ែត្រ នៅស្រុកឆ្លូង។ លិចផ្លូវលំចំនួន១៤ ខ្សែ ប្រវែង ២២,៣៥០ម៉ែត្រ (ស្រុកចិត្របុរី ប្រវែង១៣,៤០០ម៉ែត្រ ស្រុកសម្បូណ៌ ប្រវែង៤,០០០ម៉ែត្រ ស្រុកព្រែកប្រសព្វ ប្រវែង៤,៦៥០ម៉ែត្រ និងស្រុកឆ្លូង ប្រវែង៣០០ម៉ែត្រ)។ លិចស្ពានចំនួន៥៤កន្លែង លិចទំនប់ចំនួនពីរកន្លែង ប្រវែង១,៣៥០ម៉ែត្រ និងប្រឡាយចំនួន៦កន្លែង ប្រវែង៨,០៥០ម៉ែត្រ។ បាក់ច្រាំងទន្លេចំនួន៩កន្លែង ប្រវែង៣៣៣ម៉ែត្រ នៅស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង។

វិស័យសង្គមកិច្ច ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៩,៧៥៤ខ្នងផ្ទះ ប៉ះពាល់អណ្ដូងស្នប់ចំនួន១០៣ អណ្ដូង ប៉ះពាល់សាលារៀនចំនួន៣៩កន្លែង លិចមណ្ឌលសុខភាពចំនួន៣កន្លែង ប៉ះពាល់ដល់វត្តចំនួន១៤កន្លែង លិចសាលាឃុំចំនួន៣កន្លែង លិចបង្គន់អនាម័យចំនួន៥,៤៦៦កន្លែង។

ជាមួយគ្នានោះគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានបានចុះជួយជម្លៀសប្រជាពលរដ្ឋចំនួន១,៥៦៥គ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងនោះមាន ស្រុកឆ្លូង ស្រុកចិត្របុរី ក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកសម្បូណ៌ និងបានជម្លៀសគោក្របីចំនួន ៨,៤៤១ក្បាលផងដែរ។ ឯកឧត្តម វ៉ា ថន បានវិធានការបន្ត ដោយជំរុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងរដ្ឋបាលឃុំ/សង្កាត់ បន្តចាត់តាំងកម្លាំង សម្ភារ និងនយោបាយ អន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលប៉ះពាល់ដោយទឹកជំនន់ដែលមានជីវភាពខ្វះខាត បន្តចុះតាមដានត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋ ចែកថ្នាំបន្តក់វ៉ាក់សាំងដល់កុមារ នឹងចាក់វ៉ាក់សាំងគោក្របី នៅតាមទីទួលសុវត្ថិភាព និងតំបន់លិចលង់ដោយទឹកជំនន់៕ម.ន ដោយៈ ម៉េង គាង


អត្ថបទទាក់ទង