ព័ត៌មានទាន់ហេតុការណ៍
 1. កម្ពុជានឹងជួបសីតុណ្ហភាពចុះត្រជាក់បន្តិច ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០វិច្ឆិកា  2. សាលារៀនជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលីនៅតែបន្តការគំរាមកំហែងខ្លាំង  3. អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ  4. ក្រសួងបរិស្ថាន រៀបចំ«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០»  5. យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី១វិច្ឆិកា ផ្លូវសំខាន់ៗចំនួន១៣ខ្សែ ក្នុងរាជធានីភ្នំពេញ នឹងបិទមិនអោយម៉ូតូ រឺម៉ក រថយន្ត ធ្វើចរាចរណ៍ ឆ្លង កាត់ឡើង នៅថ្ងៃទី១០ ១១ និង១២វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្កលក្ខណ:ងាយស្រួលដល់ ប្រជាពលរដ្ឋក្នុង ការដើរ ចូលមកទស្សនាកម្មវិធីកំសាន្តនានា ក៏ដូចជា ពិធីប្រណាំង ទូក ផងដែរ

ផ្ទុះក្នុងរោងចក្រផលិតផាវ ស្លាប់មនុស្ស២៣នាក់ នៅប្រទេសឥណ្ឌា
ថ្ងៃ សុក្រ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩

សារព័ត៌មាន BBC បានចេញផ្សាយកាលពីម្សិលមិញថា មនុស្ស២៣នាក់ បានបាត់បង់ជីវិត និង១៤នាក់ផ្សេងទៀតរងរបួស ក្រោយពេលដែលរោងចក្រផលិតផាវមួយកន្លែង បានផ្ទុះនៅភាគខាងជើងប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ។

យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅក្នុងទីក្រុង Gurdaspur ភាគខាងជើងនៃរដ្ឋ Punjab នៅក្នុងអគារនៃរោងចក្រផលិតផាវ កាលពីថ្ងៃពុធសប្តាហ៍នេះ។ ការផ្ទុះនេះ មានភាពខ្លាំងក្លាបំផុតដែលបណ្ដាលឲ្យអគារទាំងមូលបាក់ស្រុតចុះ និងបណ្ដាលឲ្យកញ្ចក់នៃអគារក្បែរខាងបែកបាក់ជាច្រើនផងដែរ។

កងកម្លាំងឆ្លើយតបនឹងគ្រោះមហន្ដរាយជាតិឥណ្ឌា ត្រូវបានដាក់ពង្រាយដើម្បីធ្វើការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះចាប់ពីរសៀលរហូតដល់យប់។ ក្រៅពីនេះ អ្នកថ្មើរជើងជាច្រើននាក់ ដែលស្ថិតនៅក្បែរកន្លែងកើតហេតុក៏ទទួលរងរបួសផងដែរ។ នគរបាលកំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំពីមូលហេតុដែលបណ្ដាលឲ្យមានការផ្ទុះកើតឡើង ដោយសាររោងចក្រនេះដំណើរការដោយខុសច្បាប់៕ធ.ដ


អត្ថបទទាក់ទង