ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

កម្ពុជា បំបែកកំណត់ត្រារកបានពិន្ទុលើកដំបូងក្នុងវគ្គជម្រុះ World Cup ជុំទី២ តំបន់អាស៊ី
ថ្ងៃ សុក្រ ទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៩

ក្រុមជម្រើសជាតិកម្ពុជាយើង ទទួលបាន១ពិន្ទុក្រោយពីលេងតទល់ភ្ញៀវហុងកុង បញ្ចប់ដោយលទ្ធផល១ទល់១ ខណៈ១ពិន្ទុនេះ គឺជាកំណត់ត្រាប្រចាំប្រវត្តិសាស្ត្រសម្រាប់វគ្គជម្រុះទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ។ ការប្រកួតទី១ ក្រុមគោព្រៃកម្ពុជាយើងរកបាន១ពិន្ទុ ខណៈរកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទី៣២ បន្ទាប់ពីក្រុមភ្ញៀវរក១គ្រាប់នាំមុខតាំងពីនាទី១៦។

សម្រាប់លទ្ធផលនេះដែរ គ្រូបង្វឹកកម្ពុជា លោក Fillip Damas  មិនទាន់ពេញចិត្តនោះទេ ប៉ុន្តែក៏មិនអន់ចិត្តនោះដែរ ព្រោះពួកយើងបានធ្វើការជាមួយកីឡាកររយៈពេល១ឆ្នាំមកហើយ។ នេះគ្រាន់តែជាកម្រិតមូលដ្ឋាននៃការចង់លេងរបស់ពួកយើងតែប៉ុណ្ណោះ។ អ្នកគាំទ្រកម្ពុជាគ្រប់រូប គួរតែសប្បាយរីករាយ និងមានមោទនភាពនឹងកីឡាករដែលបានខិតខំលេងនៅលើទីលាន។ កីឡាកររបស់ពួកយើង មានភាពក្លាហានក្នុងការលេងលើទីលាន ក្នុងការរក្សាបាល់នៅជើង នេះជាអ្វីដែលអ្នកគាំទ្រគួរឲ្យតម្លៃចំពោះកីឡាករជម្រើសជាតិកម្ពុជាយើង។

សម្រាប់១ពិន្ទុនេះគឺជាកំណត់ត្រាប្រចាំប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់របស់កម្ពុជាយើង ដែលអាចរកបានពិន្ទុជាលើកដំបូងក្នុងវគ្គជម្រុះទៅកាន់ FIFA World Cup វគ្គទី២ ថ្នាក់តំបន់អាស៊ី ពីព្រោះកាលពីវគ្គជម្រុះទៅកាន់ FIFA World Cup ឆ្នាំ២០១៨ កន្លងទៅ កម្ពុជា ដែលបានឡើងមកដល់វគ្គទី២លើកដំបូង បានត្រឹមចាញ់ទាំង៨ប្រកួតក្នុងពូល ដោយស្ថិតនៅក្នុងពូល E ជាមួយ ជប៉ុន ស៊ីរី សិង្ហបុរី និងអាហ្វហ្កានីស្ថាន៕ម.ន


អត្ថបទទាក់ទង