អនុវត្តន៍តាមសារាចរណែនាំលេខ០៨ សរណន របស់រាជរដ្ឋាភិបាល ស្តីពីការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម  អមដំណេីរដោយឯកឧត្តម  វ៉ា ថន អភិបាល នៃគណៈអភិបាល ខេត្តក្រចេះ បានចុះទៅពិនិត្យមេីលទួលសុវត្ថិភាព តាឃីន  ស្ថិតនៅក្នុងឃុំបុស្សលាវ ជាឃុំដែលងាយរងគ្រោះដោយទឹកជំនន់របស់ស្រុកចិត្របូរី ខេត្ត ក្រចេះ ដេីម្បីរៀបចំជម្លៀសប្រជាពលរដ្ឋក្នុងឃុំដែលរងគ្រោះជំនន់ទឹកទន្លេមេគង្គ  កំពុងជន់លិចភូមិទាំង៨ របស់ឃុំដែលមានប្រជាពលរដ្ឋ១៩៨៦ គ្រួសារ និងសត្វពាហនៈជាងពីរពាន់ក្បាល ដែលបច្ចុប្បន្នគោក្របីជិតមួយពាន់ក្បាល និងប្រជាពលរដ្ឋជាង១០០នាក់ត្រូវបានជម្លៀសមកទីទួល សុវត្ថិភាពរួចហេីយ នឹងកំពុងបន្តជម្លៀសទាំងអស់ បេីសិនជាទឹកទន្លេនៅតែបន្តឡេីង និងបានពិនិត្យមេីលស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋដែល រងគ្រោះទឹកជំនន់នៅភូមិព្រែកកូវ និងភូមិព្រែកច្រោក ឃុំបុស្សលាវ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដេីម្បីធ្វេីការត្រៀមបម្រុង  និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅកាត់បន្ថយបានផលប៉ះពាល់ឲ្យនៅកម្រិតទាបបំផុត ដោយអាទិភាពលេីអាយុជីវិតមនុស្សជាសំខាន់៕ ធ.ដ


អត្ថបទទាក់ទង