ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

បើទោះបីមិនមានឈ្មោះប្រមូលផ្តុំក្នុងក្រុមជម្រើសរើសជាតិ ប៉ុន្តែអត្តពលិកកីឡាទាញព្រ័តកម្ពុជា បង្កើនការប្រកួតកម្រិតអន្តរជាតិច្រើន
ថ្ងៃ ពុធ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩

បើទោះបីមិនមានឈ្មោះប្រមូលផ្តុំក្នុងក្រុមជម្រើសរើសជាតិ របស់ក្រសួងអប់រំ ប៉ុន្តែអត្តពលិកកីឡាទាញព្រ័តកម្ពុជា បង្កើនការប្រកួតកម្រិតអន្តរជាតិច្រើន ដើម្បីបន្ស៊ាំខ្លួន និងបង្កើនសិទ្ធផលត្រៀមការប្រកួតនានា។ តួយ៉ាងព្រឹត្តិការណ៍ប្រកួតកីឡាទាញព្រ័ត្រ កម្រិតអន្តរជាតិ Indoor Club Championship នៅម៉ាឡេស៊ី កីឡាករ កីឡាការិនី ដណ្តើមបានមេដាយ២គ្រឿង ប្រាក់១ និងសំរិទ្ធ១ ជូនកម្ពុជា។

ថ្លែងមុនចេញដំណើរកាលពីពេលកន្លងទៅ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បញ្ជាក់ថា ការទៅចូលរួមរបស់អត្តពលិកកម្ពុជា គឺដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍បន្ថែមតាមរយៈការប្រកួតកម្រិតអន្តរជាតិ។ ឯកឧត្តមបន្តថា កីឡាករ កីឡាការិនី ដែលចូលរួមគឺសុទ្ធសឹងតែ ជ្រើសរើសពីខេត្តបាត់ដំបងផ្ទាល់តែម្តង។ ជាមួយគ្នានេះ អគ្គលេខាធិការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោកស្រី ប្រាក់ សម្ផស្ស បានបញ្ជាក់ថា មិនមានការប្រមូលផ្តុំ និងមិនមានការហ្វឹកហាត់ទៀងទាត់ និងធ្វើឲ្យកីឡាករ កីឡាការិនីចុះខ្សោយ តែបើមានប្រមូលផ្តុំ ការហ្វឹកហាត់ត្រឹមត្រូវ និងការប្រកួតច្រើនពួកគេច្បាស់ជាមានការរីកចម្រើន។ ដូច្នេះហើយទើបអគ្គលេខាធិការជាស្រ្តីរូបនេះ គាំទ្រអនុសាសន៍របស់ឯកឧត្តម មាស សារិន  លើកទឹកចិត្តឲ្យចេញទៅប្រកួតក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធន៍ និងសិក្សាបន្ថែមពីការរៀបចំការប្រកួត ត្រៀមធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខលើទឹកដីអង្គរ ខេត្តសៀមរាប នៅឆ្នាំ២០២០។ លោកស្រីបន្តទៀតថា ទោះបីការប្រកួតកម្រិតអន្តរជាតិ ក្លិប នឹងក្លិបនេះ មាន៦ប្រទេសចូលរួម ដូចជា ចិន ព្រុយណេ សិង្ហបូរី អាហ៊្វ្រិកខាងត្បូង កម្ពុជា និងម្ចាស់ផ្ទះម៉ាឡេស៊ី ហើយអត្តពលិកសរុប៣៧២នាក់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតទាញព្រ័ត្រកម្រិតអន្តរជាតិ Indoor Club Championship នៅម៉ាឡេស៊ីនេះ អត្តពលិកកីឡាទាញព្រ័តកម្ពុជា គឺជ្រើសរើសចេញពីខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័តកម្ពុជា។ រីឯចំពោះសំបុត្រយន្តហោះ ការហូបចុកស្នាក់នៅទាំងអស់ រ៉ាប់រងដោយសហព័ន្ធ និងខេត្តបាត់ដំបង៕ម.ន