ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

សីដក់ និងឈិនឡូនកម្ពុជា នាំយកមេដាយប្រាក់២គ្រឿងមកជូនកម្ពុជាពីការប្រកួតសីដក់ ជ្រើសរើសជើងឯកពិភពលោកលើកទី៣៤ នៅប្រទេសថៃ
ថ្ងៃ អង្គារ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៩

ភ្នំពេញ៖ អត្តពលិក សីដក់ និងឈិឡូនកម្ពុជា៣៥នាក់ នាយប់ថ្ងៃទី២ ខែកញ្ញា ម្សិលមិញនេះ បានធ្វើដំណើរតាមរថយន្តក្រុងត្រឡប់មកដល់ប្រទេសកំណើតខ្លួនវិញហើយ ដោយនាំយកនូវមេដាយប្រាក់២គ្រឿង មកជូនកម្ពុជាពីការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោកលើកទី៣៤ ពានរង្វាន់ព្រះមហាក្សត្រថៃ ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នាទីក្រុងបាងកកប្រទេសថៃ។

កញ្ញា សួង ចាន់តួរ៉ាទី អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់ និងឈិនឡុនកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតសីដក់ជ្រើសរើសជើងឯកពិភពលោកលើកទី៣៤ នៃពានរង្វាន់ព្រះមហាក្សត្រថៃនេះ មានប្រទេសចូលរួមប្រកួតចំនួន៣១ប្រទេស។ ដោយឡែកសម្រាប់កម្ពុជាវិញ គឺបានបញ្ជូនអត្តពលិកទាំងកីឡាករការិនី និងប្រតិភូសរុប៣៥នាក់ធ្វើការប្រកួតលើ៣វិញ្ញាសា គឺវិញ្ញាសាហ៊ូប គឺទាល់សីចូលកន្រ្តក វិញ្ញាសាប្រកួតបុរស៣ទល់៣ជាក្រុម និងវិញ្ញាសាបុរស២ទល់២ ដោយដណ្តើមបានមេដាយ២គ្រឿង លើវិញ្ញាសាបុរស៣ទល់៣ និងវិញ្ញាសាប្រកួតបុរស២ទល់២។

កញ្ញាបានអះអាងទៀតថា ការឈ្នះមេដាយប្រាក់២គ្រឿងពីការប្រកួតជ្រើសរើសជើងឯកពិភពលោកលើកទី៣៤នេះ គឺជាមោទនភាពមួយសម្រាប់អត្តពលិកសីដកកម្ពុជា បន្ទាប់ពីខិតខំហ្វឹកហាត់សម្រួចសមត្ថភាពយ៉ាងយកចិត្តទុកដាក់មុន និងការទៅចូលរួម ដ្បិតអីការប្រកួតនេះអត្តពលិកកម្ពុជាត្រូវធ្វើការប្រកួតយ៉ាងស្វិតស្វាញជាមួយប្រទេសខ្លាំងៗ ចាប់ពីការប្រកួតជម្រុះក្នុងពូលរហូតដល់វគ្គដណ្តើមមេដាយ។

អគ្គរងសហព័ន្ធរូបនេះ បានចាត់ទុកសមិទ្ធផលជោគជ័យដែលអត្តពលិកសីដក់កម្ពុជា ដណ្តើមបានមកជូនកម្ពុជាលើកនេះ គឺបានបង្ហាញឲ្យឃើញពីការអភិវឌ្ឍន៍រីកចម្រើនផ្នែកសមត្ថភាព ហើយកញ្ញារំពឹងខ្ពស់ថា ការប្រជែងមេដាយហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន នាអំឡុងខែ វិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ អត្តពលិកកីឡាសីដក់កម្ពុជា និងដណ្តើមបានមេដាយមកជូនកម្ពុជាបាន។ ដោយឡែក នុត វិសាលកីឡាករជម្រើសជាតិសីដក់កម្ពុជា បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រោយឈ្នះមេដាយប្រាក់មកជូនកម្ពុជា ដោយកីឡាកររូបនេះ ប្តេជ្ញាថា និងបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីបំពេញនូវចំណុចខ្វះខាតត្រៀមខ្លួនដណ្តើមមេដាយជូនកម្ពុជាពីការប្រកួតស៊ីហ្គេមនៅប្រទេសហ្វីលីពីន។

គួររំលឹកថា ព្រឹត្តិការណ៍មួយនេះ កាលពីឆ្នាំ២០១៨កន្លងទៅ អត្តពលសីដក់កម្ពុជា មានលទ្ធភាពរកបានមេដាយត្រឡប់មកវិញតែ១គ្រឿងប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ២០១៩នេះ អត្តពលិកកីឡាសីដក់កម្ពុជាមានលទ្ធភាពដណ្តើមបានមេដាយប្រាក់២គ្រឿងមកជូនកម្ពុជា ដែលនេះ គឺជាសញ្ញាវិជ្ជមានមួយបង្ហាញថា អត្តពលិកកីឡាសីដកកម្ពុជាមានសក្តានុពលគ្រប់គ្រាន់ក្នុងការដណ្តើមយកមេដាយពីការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីនបានមកជូនកម្ពុជា៕ធ.ដ


អត្ថបទទាក់ទង