កីឡាការិនី ចិន្តា រត្ន័ ដណ្តើមបានមេដាយមាស ក្នុងការសម្តែងក្បាច់គុន ដោយមានយន្តហោះចម្បាំងហោះអបអរ រួមនឹងភ្លេងជាតិកម្ពុជា
ថ្ងៃ ច័ន្ទ ទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩

កូរ៉េខាងត្បូង៖ កីឡាការិនី ល្បុក្កតោ កម្ពុជា ចិន្តា រត្ន័ ដណ្តើមបានមេដាយមាស ក្នុងការសម្តែងក្នុងក្បាច់គុន ទែកគ្យុន (TEAKKYON) យុទ្ធគុនបូរាណកូរ៉េ ក្នុងមហោស្រព ក្បាច់គុន ចម្រុះពិភពលោក ២០១៩ នៅកូរ៉េខាងត្បូង។

ពិតជាមោទនភាពជាតិណាស់ ព្រោះតែ ភ្លេងជាតិរបស់ប្រទេសកម្ពុជា  បានបន្លឺ ឡើងក្នុងព្រឹត្តិការណ៍ មហោស្រព កីឡាក្បាច់គុនចម្រុះពិភពលោក ពេលដែលកីឡាការិនី  ចិន្តា រ័ត្ន ឈ្នះមេដាយមាស ព្រមជាមួយនឹងការហោះហើរអបអរពីយន្តហោះចម្បាំងចំនួន៥គ្រឿង នៅលើអាកាសទៀតផង។

គួរបញ្ជាក់ផងដែរថា រយៈពេលកន្លងមកនេះឃើញថា មានកូនខ្មែរជាច្រើនរូបមកហើយបានកសាងនូវស្នាដៃជូនជាតិមាតុភូមិ ពោលគឺកសាងស្នាដៃ តាមរយៈការចូលរួមដណ្តើមមេដាយជាច្រើន ដោយសារតែកូនខ្មែររបស់យើងមានសមត្ថភាពខ្លាំង គឺដោយបានបង្ហាញមុខមាត់ប្រទេសកម្ពុជាឲ្យគេបានស្គាល់ និងបានដឹងជាក់ច្បាស់ថា បរទេសធ្វើបាន រីឯកូនខ្មែរក៏អាចធ្វើបានដូចគ្នាដែរ៕ធ.ដ


អត្ថបទទាក់ទង