Everton ឈ្នះ Wolverhampton Wanderers ខណៈ Arsenal បានត្រឹមស្មើគ្នា ជាមួយ Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League
ថ្ងៃ ច័ន្ទ ទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩

ក្រុម Everton ឈ្នះ Wolverhampton Wanderers ៣ទល់នឹង២ ចំណែកArsenal បានត្រឹមស្មើគ្នា២ទល់នឹង២ជាមួយ Tottenham Hotspur ខណៈ២គ្រាប់ដំបូង Spur ជាអ្នកបើកការនាំមុខមុន រកបានដោយ កីឡាករ Christian Eriksen នៅនាទី១០ ១គ្រាប់ទៀរកបានដោយកីឡាករ Harry Kane នៅនាទី ៤០ ប៉ុន្តែ នៅនាទី ៤៥ កីឡាករ Alexandre Lacazette របស់Arsenal រកបាន១គ្រាប់វិញនៅតង់ទី១ លុះចូលដល់តង់ទី២ Pierre-Emerick Aubameyang រកបាន១គ្រាប់ទៀត ជួយឲ្យ Arsenal តាមស្មើលទ្ធផល ២ទល់នឹង២ នេះរក្សាដល់ចប់ការប្រកួត នៅជុំទី៤ នៃការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League កាលពីយប់មិញ។

៣គ្រាប់របស់ Everton រកបានដោយកីឡាករ Richarlison ពីគ្រាប់ម្នាក់ឯង នៅនាទី៥ និងនាទី៨០ និង១គ្រាប់ទៀតរកបានដោយកីឡាករ Alex Iwobi នៅនាទី១២ ចំណែក ២គ្រាប់របស់ Wolverhampton Wanderers រកបានដោយកីឡាករ Romain Saiss នៅនាទី៩ និង១គ្រាប់ទៀតរកបានដោយកីឡា Raul Jimenez នៅនាទី៧៥ ដែលលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួត៕ធ.ដ


អត្ថបទទាក់ទង