ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

អត្តពលិកតេក្វាន់ដូ ITF ត្រឡប់មកវិញជាមួយមេដាយ៥គ្រឿង
ថ្ងៃ អាទិត្យ ទី ០១ ខែ កញ្ញា ឆ្នាំ ២០១៩

 កីឡាករ កីឡាការិនីតេក្វាន់ដូ  ITF (International Taekwondo Federation) បានត្រឡប់មកពីប្រកួតជើងឯកពិភពលោកនៅប្រទេសប៊ុលហ្គារីហើយ នៅល្ងាចថ្ងៃទី១កញ្ញា ។
ក្រសួងអប់រំយុវជន និង កីឡា សហព័ន្ធ បានអញ្ជើញទៅទទួល និង ស្វាគមន៍ពួកគេដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ។ លោកកែវ រ៉េមីដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានចាត់ទុកថានេះជាជោគជ័យមួយដែលពុំធ្លាប់មានពីមុនមក ។ការប្រកួតនេះមាន៧៤ប្រទេសចូលរួមដែលមានកីឡាករ កីឡាការិនីសរុប១.៤១២រូបចូលរួមហើយការប្រកួតមានចំនួន១០០វិញ្ញាសា ។

«កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន២៣រូបទាំងប្រតិភូ ដែលក្នុងនោះមានកីឡាករ  កីឡាការិនីជម្រើសជាតិ និង ថ្នាល ។ នេះជាការប្រកួតជើងឯកពិភពលោកសម្រាប់ថ្នាល់លើកទី១៤ និងសម្រាប់កីឡាជម្រើសជាតិលើកទី២១ ។

សម្រាប់កម្ពុជារកបានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និង សំរិទ្ធ២គ្រឿង ។ កីឡាករប៉ាល់ ជីវ័ន្ដដណ្ដើមបានមេដាយមាសលើវិញ្ញាសាមេគុនកម្រិតខ្សែក្រវាត់ខ្មៅ៥ដាន់ ។ កីឡាករវ័យក្មេងបួន  ចាន់ថារ៉ាត់ដណ្ដើមបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាម ។មេដាយប្រាក់មួយគ្រឿងទៀតបានមកពីការសំដែងពិសេសជាក្រុម៦នាក់ដែលមានកីឡាករប៉ាល់ ជីវ័ន្ដ តាំង សៀសុង ស៊ុ គង់ហេង យឿន ប៊ុនលាង យឿន ប៊ុនឡុង និងនេត ហាក់លី ។

ចំពោះមេដាយសំរិទ្ធ២គ្រឿងវិញនោះ១គ្រឿងបានមកពីការសំដែងមេគុនជាក្រុម៤រូបដែលមានកីឡាករ  ម៉េត សុខមាន សុភ័ក្ត្រ ច័ន្ទឩត្តម បួន ចាន់ថារ៉ាត់ និង រឿង  វណ្ណៈ ។ មេដាយសំរិទ្ធមួយគ្រឿងទៀតបានមកពីវិញ្ញាសាវាយបំបែកក្ដារសម្រាប់ក្រុមប្រភេទអាយុពី៤០ទៅ ៤៩ឆ្នាំ៕

 

 


អត្ថបទទាក់ទង