ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

សីដក់កម្ពុជា ឈ្នះមេដាយប្រាក់ ១គ្រឿងទៀត ពីការប្រកួតជើងឯកពិភពលោក នៅថៃ
ថ្ងៃ អាទិត្យ ទី ០១ ខែ កញ្ញា ឆ្នាំ ២០១៩

ក្រុមអត្តពលិកកីឡាសីដក់កម្ពុជា បានបញ្ចប់ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក លើកទី៣៤ នៅប្រទេសថៃហើយ ប៉ុន្ដែមុនត្រឡប់មកមាតុភូមិវិញ កម្ពុជាបានបន្ថែមមេដាយប្រាក់ ១គ្រឿងទៀត ដែលដណ្ដើមបានលើវិញ្ញាសា Men Team Regu ក្រោយប្រកួតចាញ់ក្រុមសីដក់អ៊ីរ៉ង់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ។
កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការរងសហព័ន្ធកីឡាសីដក់កម្ពុជា បានឲ្យដឹងពីប្រទេសថៃថា សម្រាប់វិញ្ញាសា Men Team Regu គឺជាវិញ្ញាសាបុរស ៣នាក់ ទល់នឹង ៣នាក់ជាក្រុម ដែលប្រទេសនីមួយៗ មាន៣ក្រុមចូលរួមប្រកួតវិញ្ញាសានេះ។ ជាលទ្ធផលក្រុមសីដក់កម្ពុជា បានយកឈ្នះក្រុមជាច្រើន តែគួរឲ្យស្ដាយ បានភ្លាត់ចាញ់ក្រុមសីដក់អ៊ីរ៉ង់ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣-០។
សម្រាប់លទ្ធផលរួមមាន៖ ក្រុមកម្ពុជាទី១ មានកីឡាករ ចាន់ មិនា, សំ វាសនា និង គៀន កន ប្រកួតចាញ់ក្រុមអ៊ីរ៉ង់ ២-១សិត (២១-១៩, ១០-២១ និង ១៨-២១ពិន្ទុ) ។ ក្រុមកម្ពុជាទី២ មានកីឡាករ ហួត សុវុត្ថា, អ៊ុ សានសូវិន និង ង៉ន ធារ៉ា ចាញ់ក្រុមអ៊ីរ៉ង ២-០សិត(៨-២១ និង ៨-២១ពិន្ទុ) ។ ធ្វើឲ្យកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ ខណៈអ៊ីរ៉ង់ ទទួលបានមេដាយមាស។
សរុបក្រោយបញ្ចប់បេសកកម្មលើកនេះ ក្រុមកីឡាសីដក់កម្ពុជា ដណ្ដើមបានមេដាយប្រាក់ ២គ្រឿង ពីវិញ្ញាសាបុរស ២នាក់ ទល់នឹង២នាក់ និងវិញ្ញាសាបុរស ៣នាក់ទល់នឹង ៣នាក់ជាក្រុម ។ តាមគម្រោងក្រោយចូលរួមពិធីបិទការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកពិភពលោក លើកទី៣៤ ដែលថៃ ធ្វើជាម្ចាស់ផ្ទះរួច ក្រុមប្រតិភូ និងអត្តពលិក នៃកីឡាសីដក់កម្ពុជា នឹងត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ៕

 

 

 


អត្ថបទទាក់ទង