ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

ប្រធានក្រុម Helheim អះអាងថា នឹងធ្វើបានល្អនៅស៊ីហ្គេមឆ្នាំនេះ តាមរយៈ បទពិសោធន៍ជាច្រើនដែលធ្លាប់ប្រកួតកន្លងមក
ថ្ងៃ សុក្រ ទី ៣០ ខែ សីហា ឆ្នាំ ២០១៩

ប្រធានក្រុម Helheim បានអះអាងថា តាមរយៈបទពិសោធន៍ច្រើនដែលធ្លាប់ប្រកួតកន្លងមក ទាំងនៅក្នុងស្រុក និងក្រៅស្រុករបស់ខ្លួន នឹងធ្វើបានល្អ នៅស៊ីហ្គេម ឆ្នាំ២០១៩ ប្រទេសហ្វីលីពី នាពេលមុខនេះ ក្រោយពីយកឈ្នះក្រុម Men Version Pro កាលពីល្ងាចម្សិលមិញ នៅផ្សារទំនើប អ៊ីអន២ លើវិញ្ញាសា Mobile Legends។

ជ័យជម្នះរបស់ក្រុម Helheim ត្រូវបានលោក បាន ព្រហ្មនា បញ្ជាក់ថា ដោយសារតែក្រុមរបស់ខ្លួនមានបទពិសោធន៍ច្រើនរួមផ្សំ និងការសហការគ្នាបានល្អ នឹងការខិតខំប្រឹងប្រែង ជាពិសេសការសិក្សាពីដៃគូយ៉ាងល្អិតល្អន់ ទើបទទួលបានភាពជោគជ័យបែបនេះ។ ប្រធានក្រុមរូបនេះ បន្ថែមថា ការបរាជ័យប៉ុន្មានខែមុន នៅឯក្រៅប្រទេស គឺជាបទពិសោធន៍មួយគួរឲ្យចងចាំ ធ្វើឲ្យក្រុមរបស់ខ្លួនសម្លឹងឃើញថា សមត្ថភាពនៅមានកម្រិតទាបនៅឡើយ ដូច្នេះហើយទើបធ្វើឲ្យក្រុមទាំងមូល ចាប់ផ្តើមពង្រឹងខ្លួនបន្ថែម និងសិក្សាស្វែងយល់ពីយុទ្ធសាស្រ្តដៃគូ ពង្រឹងចំណុចខ្វះខាត បង្កើនភាពឆ្លាតវៃ ភាពរហ័សរហួន ដើម្បីពង្រឹងភាពខ្លាំង។ លោក បាន ព្រហ្មនា ជឿជាក់ថា នឹងធ្វើឲ្យបានល្អបំផុត ត្រៀមតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ ឯប្រទេសហ្វីលីពីនឆ្នាំនេះ។

ដោយឡែក ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានថ្លែងបង្ហាញនូវការរំពឹងខ្ពស់ថា វត្តមានលើកដំបូង នៅស៊ីហ្គេមឆ្នាំនេះ អត្តពលិកកីឡាអេឡិចត្រូនិកកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ដណ្តើមបានមេដាយមកជូនកម្ពុជាជាក់ជាមិនខាន។ ប្រធានសហព័ន្ធរូបនេះ បញ្ជាក់ទៀតថា ទោះបីមានជំនឿចិត្តខ្ពស់បែបនេះក្តី ក៏សហព័ន្ធត្រូវធ្វើការបំប៉នបន្ថែមទៀត តាមរយៈការប្រមូលផ្តុំហ្វឹកហាត់ត្រៀម រហូតដល់ថ្ងៃប្រកួតតែម្តង។ សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតជម្រុះ ក្នុងចំណោម១១៥ក្រុម សហព័ន្ធកីឡាអេឡិចត្រូនិច ស្វែងរកឃើញក្រុមប្រកួត តំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩នេះ គឺក្រុម Helheim៕ធ.ដ


អត្ថបទទាក់ទង