ព័ត៌មានទាន់ហេតុការណ៍
 1. Update៖ ហេតុការណ៍បាក់ដងសន្ទួច នៅការដ្ឋានមួយនៅក្រុងប៉ោយប៉ែត ក្នុងហេតុការណ៍បណ្តាលឲ្យមនុស្សរងរបួសស្លាប់មនុស្ស 5 នាក់របួស 4នាក់  2. BREAKING: ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់ ក្នុងករណីបាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត  3. សេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់សេវាសម្អាត ប្រមូលសំរាម និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០  4. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានរក៤ក្រុមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ សីហា ឆ្នាំ ២០១៩

ក្រុមខ្លាំងៗចំនួន៤ គឺ វិសាខា បឹងកេត ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បានយកឈ្នះ លើគូប្រកួតរៀងៗខ្លួន សរុបទាំង២ជើង និងបានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី២ កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ នៃព្រឹត្តិការណ៍ពាន រង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល ២០១៩។ ចំពោះ៤ក្រុម ដែលប្រជែងបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ គឺក្រុមវិសខាបានយក ឈ្នះនៅជើងទី២ម្សិលមិញ លើក្រុមម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ ដោយលទ្ធផល ១-០ សរុបទាំង២ ជើងវិសាខាបានយក ឈ្នះក្រុមគីរីវង់សុខសែនជ័យ ៥-២។

សម្រាប់ក្រុមបឹងកេត បានយកឈ្នះក្រុមសូលទីឡូអង្គរ សរុបទាំងពីរជើង សរុប ២:១ បន្ទាប់ពី ជើងទី១ បឹងកេត យកឈ្នះ ២:០ ហើយនៅជើងទី២ ម្ចាស់ផ្ទះ សូលទីឡូអង្គរ បានយកឈ្នះ ១ទល់០។ រីឯក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះទាំងពីរជើងលើក្រុមអង្គរថាយហ្គឺរ ៦:០ ក្រោយពីជើងទី១យកឈ្នះ ២-០ និងនៅជើងទី២ ព្រះខ័នរាជស្វាយរៀងបន្ដយកឈ្នះ ក្នុងដី ៤-០។ ចំណែកឯក្រុមភ្នំពេញក្រោន បានធ្វើឲ្យក្រុមការពារម្ចាស់តំណែងជើងឯក រដូវកាល២០១៨ ក្រសួងការពារជាតិ ខកចិត្តជាខ្លាំង បន្ទាប់ពីបានវាយបកឈ្នះ ក្នុងជើងទី២ ដោយលទ្ធផល ២-១ លើទឹកដីរបស់ខ្លួន ក្រោយពីជើងទី១ ក្រសួងការពារជាតិយកឈ្នះភ្នំពេញក្រោន ១-០ ដែលលទ្ធផលនេះបានធ្វើឲ្យក្រុមទាំងពីរ មានគ្រាប់បាល់ស្មើគ្នា ២-២ ។ ក្រុមទាំងពីរ ត្រូវបានកាត់សេចក្តីការទាត់បាល់១១ម៉ែត្រ កាត់សេចក្ដី ហើយភ្នំពេញក្រោនបានយកឈ្នះក្រសួងការពារជាតិ ៥-៤។

សូមបញ្ជាក់ថា ក្រុមក្រុមវិសាខា បឹងកេត ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ត្រូវឡើងទៅប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលនឹងត្រូវ CNCC ចាប់ឆ្នោតជ្រើរើសគូប្រកួតនាពេលខាងមុខ។ ចំពោះ៤ក្រុម ដែលធ្លាក់ត្រឹមវគ្គ១/៤នេះ រួមមាន៖ សូលទីឡូអង្គរ ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងគីរីវង់សុខសែនជ័យ៕ម.ន


អត្ថបទទាក់ទង