សូហ្វតេន្នីសត្រៀមអត្តពលិក២០រូប ទៅចូលរួមព្រឹត្តិការណ៍ធំៗ២នៅហ្វីលីពីនចុងខែនេះ
ថ្ងៃ អង្គារ ទី ២៧ ខែ សីហា ឆ្នាំ ២០១៩

សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា បានប្រកាស នៅរសៀលថ្ងៃទី២០ សីហានេះ ថាខ្លួនកំពុងត្រៀមយុវជនប្រមាណ២០រូប ដើម្បីទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ធំៗចំនួន២ ទីក្រុង ម៉ានីឡា ប្រទេសហ្វីលីននៅចុងខែសីហានេអ ដើម្បីត្រៀមខ្លួន មុនស៊ីហ្គេមអឡុងខែធ្នូមកដល់។
  បើតាមអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា លោក ជា សែនវិស្សុត អះអាងថា ព្រឹត្តិការណ៍ធំៗ ដែលយុវជនសូហ្វតេន្នីកម្ពុជានឹងចូលរួមនោះគឺទី១ ព្រឹត្តិការណ៍សូហ្វតេន្នីសនិស្សិតអាស៊ីលើកទី១ the 1st Asian University Soft Tennis Championship   និងទី២ ជើងឯកយុវជនអាស៊ីលើកទី១ the 1st Asian Junior Soft Tennis Championship 2019។ 
     បើតាមពីមន្ត្រីជាន់ខ្ពស់សហព័ន្ធសូហ្វតេន្នីសដដែល បានបង្ហាញក្តីរំពឹងខ្ពស់ថា ការចេញទៅលើកនេះ ក្រុមសូហ្វតេន្នីសកម្ពុជា នឹងទទួលបានលទ្ធផល្អប្រសើរមួយ ដើម្បីត្រៀមប្រជែងយកមេដាយស៊ីហ្គេមនៅចុងឆ្នាំ។
  គួរបញ្ជាក់ថា យុវជនទាំង១២រូប ដែលសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា គ្រោងបញ្ជូនទៅប្រជែងនៅហ្វីលីពីនចុងខែនេះ រួមមមាន ៖  កីឡាករ កាន់ សោភ័ណ្ឌ, អន សម្បត្តិ, យី សាសារិទ្ធ, ឌឹម សំសម្បត្តិ,ចន ម៉ាដា, សាយ សុត្រា, សំ ចាន់កាប៊ីន, ឯក បញ្ញា, បូ សុខរ័ត្ន, គង់់ សុខចិន, វណ្ណា ចំរើន, កីឡាការិនី ជិន ស្រីឡូយ, ម៉េត ម៉ារីយ៉ាន, បូ ទីងហ៊ុយ, រិន សុធារី, ឃី ស្រីជួង, យី សុខខឿន, ឃុន ចន្ទរុសិកា, ប៉ុត ភ័ក្រ និងកីឡារិនី វណ្ណ សុភា ៕