ក្លិប PSG យកឈ្នះ Toulouse ៤-០ ក្នុង Ligue 1 ដោយមិនមានវត្តមាន Neymar
ថ្ងៃ ច័ន្ទ ទី ២៦ ខែ សីហា ឆ្នាំ ២០១៩

ក្រុមម្ចាស់ផ្ទះ Paris Saint-Germain យកឈ្នះ Toulouse៤-០ ដោយមិនមានវត្តមាន Neymar ខណៈខ្សែប្រយុទ្ធសំខាន់ៗ២រូប Edinson Cavani និង Kylain Mbappe បានរងរបួស ក្នុងសប្តាហ៍ទី៣ នៃក្របខណ្ឌកំពូលបារាំង Ligue 1 កាលពីយប់មិញ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Parc des Princes ទឹកដីរបស់ PSG កីឡាករ Choupo-Moting រកបាន២គ្រាប់ម្នាក់ឯង នៅនាទី៥០ និងនាទី៧៥ គ្រាដែល Goncalves របស់ Toulouse ធ្វើឲ្យចូលទីខ្លួនឯង នៅនាទី៥៥ និង Marqluinho រកបានគ្រាប់ចុងក្រោយ នៅនាទី៨៣ គ្រាដែលខ្សែបម្រើអាហ្សង់ទីន Angel di Maria ទាត់បាល់១១ម៉ែទ្រ អត់ចូល ១គ្រាប់ផងដែរ។

គួរបញ្ជាក់ថា ឆ្លងកាត់៣ប្រកួតក្រុមការពារតំណែងជើងឯក PSG ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ គិតត្រឹម សប្តាហ៍ទី៣ នារដូវកាលថ្មី ឆ្នាំ២០១៩-២០២០ ឈរនៅលេខ៣ បណ្តោះអាសន្ន ខណៈលេខ២  Lyon និងលេខ១ Rennes៕ធ.ដ


អត្ថបទទាក់ទង