Griezmann រកបាន២គ្រាប់ ជួយ Barcelona យកឈ្នះ Real Betis ៥-២ នៅ La Liga
ថ្ងៃ ច័ន្ទ ទី ២៦ ខែ សីហា ឆ្នាំ ២០១៩

កីឡាករចំណូលថ្មី Griezmann រកបាន២គ្រាប់ជួយឲ្យក្រុមការពារជើងឯក FC Barcelona ៥-២ ក្រុមភ្ញៀវ Real Betic នៅកីឡដ្ឋាន Camp Nou ក្នុងក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ LaLiga រដូវកាល 2019-2020។

៥គ្រាប់របស់ក្រុមការពារជើងឯក Barcelona ក្នុងសប្តាហ៍ទី២ នៃលីគអេស្ប៉ាញ La Liga ក្រុមភ្ញៀវ Real Betis នាំមុខមុននៅនាទី១៥ ដោយកីឡាករ Nabil Fekir តែ Barcelona ក៏បានតាមស្មើវិញដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទី៤១ និងគ្រាប់នាំមុខនៅនាទី៥០ ខណៈមិត្តរួមក្រុមកីឡាករ Carles Perez, Jordi Alba និង Arturo Vidal រកបានម្នាក់មួយគ្រាប់ផងដែរ តែមុនចប់ការប្រកួតក្រុម Real Betis រកបាន១គ្រាប់ នៅនាទី៧៩ ដោយកីឡាករ Loren Moren។

គួរបញ្ជាក់ថា ជ័យជម្នះនេះ បានធ្វើឲ្យក្រុមរបស់លោក Ernesto Valverde ឡើងមកឈរលេខ៩ ក្នុងតារាងពិន្ទុ ដោយ២ប្រកួតឈ្នះ១ ចាញ់១ មាន៣ពិន្ទុ។ បន្ទាប់ពីប្រកួតដំបូងបានចាញ់ក្រុម Athletic Club ដោយមិនមានវត្តមានខ្សែប្រយុទ្ធសំខាន់ Lionel Messi និង Luiz Suarez ក្រោមក្រសែភ្នែកអ្នកទស្សនាប្រមាណ៧៩១៥៩នាក់៕ធ.ដ


អត្ថបទទាក់ទង