ខ្សែបម្រើ De Bruyne បំបែកកំណត់ត្រាថ្មីមួយ នៅ Premier League
ថ្ងៃ ច័ន្ទ ទី ២៦ ខែ សីហា ឆ្នាំ ២០១៩

ក្រោយក្លិបមេឃខៀវ Man City បានយកឈ្នះម្ចាស់ផ្ទះ Bournemouth ៣ទល់១ កាលពីម្សិលមិញ ខ្សែបម្រើ Kevin de Bruyne ក៏បានបំបែកកំណត់ត្រា ក្នុងនាមជាកីឡាករ Assist បាល់ជាលើកទី៥០ ដោយប្រើពេលតិចជាងគេ នៅ Premier League។

លទ្ធផល ៣-១ ក៏មានចំណែកនៃការ Assist បាល់របស់ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិរូបនេះផងដែរ ហើយយប់មិញជាការចែកបាល់លើកទី៥០ ដោយប្រើចំនួនប្រកួតសរុបត្រឹម ១២៣ លើកនៅក្របខ័ណ្ឌកំពូលអង់គ្លេស។

គួរបញ្ជាក់ថា ការចែកបាល់លើកទី៥០ របស់ខ្សែបម្រើ Kevin de Bruyne ក៏បានយកឈ្នះលើ Mesut Ozil ដែលប្រើពេលសរុបចំនួន ១៤១ ប្រកួត (អ្នករក្សាកំណត់ត្រាចាស់) រីឯ Eric Cantona ១៤៣ ប្រកួត, Dennis Bergkamp ១៤៥ និង Cesc Fabregas ១៦៥ ប្រកួត៕ធ.ដ


អត្ថបទទាក់ទង