ក្រុមព្រះខ័នរាជស្វាយរៀងបន្តឈរកំពូលតារាង ដោយមិនទាន់ស្គាល់ពាក្យចាញ់ ត្រឹមសប្តាហ៍ទី២១ ខណៈក្រុមវិខាសា យកឈ្នះម្ចាស់យុវជនបាទី ៧ទល់០ ក្របខ័ណ្ឌលីគកំពូលកម្ពុជា
ថ្ងៃ ច័ន្ទ ទី ២៦ ខែ សីហា ឆ្នាំ ២០១៩

ការប្រកួកីឡាបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០១៩ ជើងទី២ នាជំនួប សប្តាហ៍ទី២១ ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ដោយមិនទាន់ស្គាល់ពាក្យចាញ់ ដោយយកឈ្នះ បឹងកេត ២ទល់១ ត្រឹមសប្តាហ៍ទី២១ ខណៈក្រុមវិខាសា យកឈ្នះម្ចាស់យុវជនបាទី ៧ទល់០ ក្របខ័ណ្ឌលីគកំពូលកម្ពុជា ។

លទ្ធផលទាំង៧ប្រកួត រួមមាន៖ ក្រុមម្ចាស់ផ្ទះយុវជនបាទី ០-៧ ក្រុមភ្ញៀវវិសាខា ខណៈបឹងកេត ១-២ ក្រុមលើកំពូលតារាង ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន ២-១ សូលទីឡូអង្គរ ស្របពេលដែលក្រសួងការពារជាតិ ១-២ គីរីវង់សុខសែនជ័យ ។ ចំពោះ៣ប្រកួតទៀត កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ រួមមាន៖ ខេត្តកំពង់ចាម ០-២ អាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនី ១-២ នគរបាលជាតិ ខណៈអង្គរថាយហ្គឺរ ១-០ ណាហ្គាវើល។

គិតត្រឹមសប្តាហ៍ទី២១ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាង ដោយ២១ប្រកួត ឈ្នះ១៧ ស្មើ៤ មាន៥៥ពិន្ទុ នឹងរក្សាកំណត់ត្រា២១ប្រកួត មិនដែលឲ្យចាញ់ ។ លេខ២ វិសាខា ដែលមាន៤៧ពិន្ទុ ដោយ២១ប្រកួត ឈ្នះ១៥ ស្មើ២ និងចាញ់៤ ។ រីឯណាហ្គាវើលដ៏ ឈរនៅលេខ ៣ មាន៤៤ពិន្ទុ ដោយឈ្នះ១៤ ស្មើ២ និងចាញ់៥ប្រកួត ស្របពេលដែលអង្គរថាយហ្គឺរ មាន៤២ពិន្ទុ ដោយឈ្នះ១២ ស្មើ៦ និងចាញ់៣ប្រកួត ។

សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៩នេះ នៅសល់៥សប្តាហ៍ទៀតប៉ុណ្ណោះ នឹងត្រូវបញ្ចប់ការប្រកួតទាំងស្រុងហើយៗក្រុម ដែលឈរនៅកំពូលតារាងនឹងគ្រប់គ្រងម្ចាស់ពានរង្វាន់ជើងឯកតែម្តង សម្រាប់ការប្រកួតសន្សំពិន្ទុសុទ្ធ ២៦សប្តាហ៍ ដែលមានក្រុមចូលរួមសរុបចំនួន១៤ ៕ធ.ដ


អត្ថបទទាក់ទង