អាគារដែលត្រូវអគ្គីភ័យឆាបឆេះនៅខណ្ឌមានជ័យ កាលពីម្សិលមិញ សមត្ថកិច្ចនឹងរលំចោលនៅថ្ងៃទី២៤នេះ
ថ្ងៃ សៅរ៏ ទី ២៤ ខែ សីហា ឆ្នាំ ២០១៩

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ អគ្គិភ័យដែលបានឆាបឆេះអគារកម្ពស់៤ ជាន់នៅសិប្បកម្មពូកស្ថិតតាមបណ្ដោយ ផ្លូវលេខ៨ បេតេកែង និងផ្លូវលេខ៣ បេតេ ក្រុម៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីម្សិលមិញ សមត្ថកិច្ចគ្រប់គ្រង ស្ថានការណ៍បានសម្រេច ហើយតែចំពោះអគារកម្ពស់៤ ជាន់នេះសមត្ថកិច្ចនឹងរំលំ ចោលតែម្ដងព្រោះ ខ្លាចរលំបាក់ ស្រុតមកលើផ្ទះ បងប្អូន ប្រជាពលរដ្ឋ ជិតខាង។

ក្នុងរបាយការណ៍បាន ឲ្យ ដឹង ទៀតថា  ម្ចាស់ ឈ្មោះ  កាន់  ច ន្ថា  ភេទ ប្រុស  អាយុ  ៦៣ ឆ្នាំ  មានមុខ របរ  ម្ចាស់ រោងចក្រ  ,  ប្រភេទ សំណង :  សង់ ថ្ម បេតុង ប្រក់ ស័ង្កសី ទំហំ ២០០ ម៉ែត្រ X២០០ ម៉ែត្រ  កម្ពស់ ៤ ជាន់  ។   ការ ឆាបឆេះ នេះ  តាម ការ សន្និដ្ឋាន របស់ សមត្ថកិច្ច  គឺ មូលហេតុ បណ្តាល មក ពី ឆ្លង ចរន្តអគ្គិសនី ។
    
      ចំពោះការ ឆាបឆេះ នេះ  បណ្តាល ឲ្យ ខូចខាត  ឆេះ រោង សិប្បកម្ម ផលិត ពូក គេង  សង់ ថ្ម បេតុង ប្រក់ ស័ង្កសី ទំហំ ២០០ ម៉ែត្រ X២០០ ម៉ែត្រ  កម្ពស់ ៤ ជាន់  អស់ទាំង ស្រុង  រួម ទាំង ឆេះ ឧបករណ៍ សម្ភារ:បម្រើ ឲ្យ ការ ផលិត ពូក មាន ដូច ជា៖
- ឆេះ ម៉ាស៊ីនដេរ ចំនួន ១៨ គ្រឿង
-ឆេះ ម៉ាស៊ីន  កាត់ ពូក ចំនួន ៧ គ្រឿង
-ឆេះ ម៉ាស៊ីន ជាក់ ពូក ចំនួន ១ គ្រឿង  និង ពុំ បាន ឆេះ រាលដាល ដល់ ផ្ទះ អ្នក ក្បែរ ខាង ឡើយ ។

     យោងតាមរបាយការណ៍បានឲ្យដឹងបន្ថែមទៀត ថាក្នុងការឆាបឆេះនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់នោះទេ ។  ក្នុងគ្រោះអគ្គិភ័យនេះផងដែរ កម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍រួមមាន ៖  រថយន្តការិអគ្គិភ័យ : ចំនួន ២៣គ្រឿង ប្រើប្រាស់ ទឹក អស់១៥៧ឡានស្មើនឹង៧៣០ ម៉ែត្រគូប, រថយន្ត ជំនួយ: រថយន្តអគ្គិភ័យ ក្រសួងមហាផ្ទៃចំនួន០២ គ្រឿង  ប្រើប្រាស់ទឹកអស់  ១០ឡានស្មើនឹង៤០ ម៉ែត្រគូប, រថយន្ត អគ្គិភ័យកងរាជអាវុធហត្ថ រាជធានី ភ្នំពេញចំនួន០៥ គ្រឿង ប្រើប្រាស់ទឹកអស់៣៥ ឡាន  ស្មើនឹង១៦៨  ម៉ែត្រគូប, រថយន្ត អគ្គិភ័យ  OCIC  ជ្រោយចង្វារចំនួន០៦ គ្រឿងប្រើប្រាស់ ទឹកអស់៣៦ ឡាន ស្មើនឹង ៤១០  ម៉ែត្រគូប, រថយន្ត អគ្គិភ័យOCIC កោះពេជ្រចំនួន៥ គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើនឹង១៤៤  ម៉ែត្រគូប, រថយន្ត អគ្គិភ័យ ក្រុមហ៊ុនស្រាបៀរ កម្ពុជា ចំនួន០១ គ្រឿង  ប្រើប្រាស់ទឹកអស់០២ ឡានស្មើនឹង១២ ម៉ែត្រគូប, រថយន្ត អគ្គិភ័យ បុរី ប៉េង ហួតចំនួន០១ គ្រឿង ប្រើប្រាស់ទឹកអស់០២ ឡាន ស្មើនឹង០៨ ម៉ែត្រគូប, រថយន្ត អគ្គិភ័យ ៧០ ចំនួន ០២ គ្រឿង ប្រើប្រាស់ ទឹកអស់ ១០ឡាន ស្មើនឹង ៤០ ម៉ែត្រគូប ។

គួរបញ្ចាក់ផងដែរថា ករណីអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅ សិប្បកម្ម ផលិតពូកស្ថិត តាមបណ្ដោយ ផ្លូវលេខ៨ បេតេ កែងនិងផ្លូវ លេខ៣ បេតេ ក្រុម ៤ ភូមិចម្រើនផល១  សង្កាត់ បឹង ទំពុនទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវកម្លាំងសមត្ថកិច្ច បានពន្លត់ចប់នៅ ម៉ោង៥ និង ០០ នាទី ថ្ងៃ ទៀប ភ្លឺ  ឈាន ចូលថ្ងៃទី២៤  ខែសីហា  ឆ្នាំ ២០១៩ ៕ធ.ដ


អត្ថបទទាក់ទង