ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ប្រេស៊ីលសម្រេចចិត្តប្រើប្រាស់កម្លាំងយោធាចេញប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ Amazon ដែលអាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត
ថ្ងៃ សៅរ៏ ទី ២៤ ខែ សីហា ឆ្នាំ ២០១៩

ប្រេស៊ីល៖ ទីបំផុតប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ បានសម្រេចចិត្តដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងយោធាចេញប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងភ្លើងឆេះព្រៃ អាម៉ាហ្សូន ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ខែកញ្ញាខាងមុខ ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃឲ្យបានសម្រេចនៅក្នុងកំឡុងពេល១ខែនេះ ។

បើតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសប្រេស៊ីល កងទ័ពអាចចេញប្រតិបត្តិការបាន លុះត្រាតែស្ថានការណ៍មានសភាពវឹកវរខ្លាំង ឬ នឹងបង្កទៅជាបញ្ហាអសន្តិសុខជាតិធ្ងន់ធ្ងរ តាមរយៈក្រឹត្យដែលចេញដោយប្រធានាធិបតីផ្ទាល់ ។ យ៉ាងណាមិញ មិនមានការបញ្ជាក់លំអិតនៃចំនួនកងកម្លំាំងប្រេស៊ីល ដែលនឹងត្រូវបញ្ជូនទៅកាន់ទីតាំងនានា ដែលកំពុងកើតមានភ្លើងឆេះនៅទូទាំងតំបន់ព្រៃ អាម៉ាហ្សូន ដែលជាព្រៃទាក់ទាញទឹកភ្លៀងធំបំផុត និងផ្គត់ផ្គង់អុកស៊ីហ្សែន ២០% សម្រាប់ផែនដីនៅឡើយទេ ។

សូមជម្រាបផងដែរថា ភ្លើងឆេះព្រៃរហូតដល់ទៅជាង៧ម៉ឺន២ពាន់កន្លែងបានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩នេះ ហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាលគឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន ។ អាត្រានៃការឆាបឆេះព្រៃ នេះ បានកើនឡើងជាង៨៣ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ៕ធ.ដ


អត្ថបទទាក់ទង