ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

សិស្សានុសិស្ស ជាង២០០នាក់ នៅសាលាបឋមសិក្សារកាកោង២ ទទួលបានសម្ភារៈសិក្សា និងអាវកីឡា
ថ្ងៃ សៅរ៏ ទី ២៤ ខែ សីហា ឆ្នាំ ២០១៩

សិស្សានុសិស្ស ជាង២០០នាក់ នៅសាលាបឋមសិក្សារកាកោង២ ទទួលបានសម្ភារៈសិក្សា និងអាវកីឡា បាល់ទាត់ បាល់ទះ ជាពិសេសចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព កាលពីម្សិលមិញ នៅសាលាបឋមសិក្សារកាកោង២ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានមានប្រសាសន៍ថា ដើម្បីអបអរមហាវិស្សមកាល នៅទូទាំងខេត្តកណ្តាល ការិយាល័យកីឡា នៃមន្ទីរអប់រំខេត្ត ព្រមទាំងគណៈគ្រប់គ្រងសាលា បានរៀបចំការប្រកួតបាល់ទាត់មិត្តភាព ដើម្បីបង្ហាញនូវការស្រឡាញ់រាប់អានគ្នា ផ្តល់នូវភាពសប្បាយរីករាយ ក្នុងមួយឆ្នាំសិក្សារបស់ក្មួយៗ ។

លោក ប្រធានការិយាល័យ បន្តថាលេងបាល់ទាត់ លោក រួមទាំងសប្បុរសជន បានផ្តល់ជូនសម្ភារៈសិក្សា និងសម្ភារៈកីឡាដល់ក្មួយៗ សម្រាប់យកទៅប្រើប្រាស់ក្នុងការសិក្សា និងលេងកីឡាផងដែរ ។ លោក ក៏បានផ្តាំផ្ញើរឲ្យក្មួយៗ ត្រូវខិតខំសិក្សា  ដើម្បីឲ្យក្លាយជាកូនល្អចេះជួយការងារឪពុកម្តាយ សិស្សល្អ ត្រូវស្តាំបង្គាប់គ្រូ ហើយបើទំនេរពីការសិក្សាត្រូវលេងកីឡាដើម្បីសុខភាព បង្កើនប្រាជ្ញាវៀងវៃ កុំយកពេលទំនេរទៅប្រព្រឹត្តអំពើឧបាយមុខផ្សេងៗ ដែលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

លោក ពៅ វណ្ណា ក៏បានអំពាវឲ្យ លោកគ្រូ អ្នកគ្រូ ដែលជាគណៈគ្រប់គ្រងសាលាត្រូវយកចិត្តទុកដាក់បង្កើតការប្រកួតកីឡាផ្សេងៗ សម្រាប់សិស្សានុសិស្ស ក្នុងន័យបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីវ័យក្មេងប្រចាំសាលា ត្រៀមប្រកួតកីឡាបឋមសិក្សា កីឡាសិស្សតំណាងឲ្យខេត្តណាពេលខាងមុខ ។ ស្របតាមអនុសាស្រ្តរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន មនុស្សម្នាក់គប្បីចេះលេងកីឡាមួយប្រភេទ  និងស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្វែងរកកីឡាករ កីឡាការិនីវ័យក្មេងដ៏មានសក្តានុពល ត្រៀមប្រកួតតំណាងឲ្យជាតិលើឆាកអន្តរជាតិ ជាពិសេសព្រឹត្តការណ៍ ជាប្រវត្តិសាស្រ្ត កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមបញ្ជាក់ថា លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រួមទាំងសប្បុរសជន បានផ្តល់សម្ភារៈសិក្សា អាវកីឡា បាល់ទាត់ បាល់ទះ និងថវិកាមួយចំនួនផងដែរ ជូនដល់សិស្សានុសិស្សជាង២០០នាក់ ៕ធ.ដ


អត្ថបទទាក់ទង