ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

អគ្គិភ័យបានបន្តឆេះអាគារដ៏ធំជាប់រោងចក្រផលិតពូកបន្ថែមទៀត ខណៈរោងចក្រឆេះ អស់ទាំងស្រុង (មានវីដេអូ)
ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

ភ្នំពេញ៖ អគារដ៏ធំដែលជាក្រុមហ៊ុនតែមួយរបស់រោងចក្រផលិតពូក ត្រូវបានអគ្គិភ័យកំពុងឆាបឆេះបន្ថែមទៀតយ៉ាងសន្ធោសន្ធៅ ដែលករណីនេះបានកើតឡើងនៅវេលាម៉ោង១៖២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចម្រើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ តែមកដល់វេលាម៉ោងជិត៥រសៀលទៅហើយ នៅមិនទាន់រលត់នោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុគ្គលិករោងចក្រផលិតពូកខាងលើកំពុងតែធ្វើការដូចសព្វដង បន្ទាប់មកគេសង្គេតឃើញមានទុសេចរន្តអគ្គីសនីពីកាប៊ិនភ្លើង ក្នុងរោងចក្រ ។ ក្នុងអំឡុងពេលនោះបុគ្គលិកកំពុងតែធ្វើការក៏បានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងស្ថានការបាន ទើបប្រញ៉ាប់រាយការណ៍សមត្ថកិច្ចមូលដ្ឋានឲ្យយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយបាញ់ពន្លត់។

ទោះជាយ៉ាងណា ក្នុងស្ថានភាពអគ្គិភ័យខាងលើនេះ កម្លាំងជំនាញមានការពិបាកបន្តិចក្នុងការបាញ់ពន្លត់ ព្រោះទីតាំងនេះ ប្រក់ដំបូលស័ង្កសី ឯផលិតជាពូក ងាយនឹងឆេះឆាប់រហ័ស និងកាន់តែខ្លាំងឡើង បណ្ដាលឲ្យខូចខាតសម្ភារខាងក្នុងស្ទើរទាំងស្រុង។ ករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ហើយចំពោះឡានទឹកពន្លត់អគ្គិភ័យបានមកពីអង្គភាពផ្សេងៗគ្នាជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់៕

 


អត្ថបទទាក់ទង