ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

អគ្គិភ័យកំពុងតែលេបត្របាក់រោងចក្រផលិតពូក យ៉ាងសន្ធោសន្ធៅក្នុងខណ្ឌមានជ័យ
ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

ភ្នំពេញ៖ រោងចក្រផលិតពូកដ៏ធំមួយកន្លែង ស្ថិតក្នុងភូមិចម្រើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ នាវេលាម៉ោង១៖២០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ បុគ្គលិករោងចក្រផលិតពូកខាងលើកំពុងតែធ្វើការដូចសព្វដង បន្ទាប់មកគេសង្គេតឃើញមានទុសេចរន្តអគ្គីសនីពីកាប៊ិនភ្លើង ក្នុងរោងចក្រ។ ក្នុងអំឡុងពេលនោះបុគ្គលិកកំពុងតែធ្វើការ ក៏បានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ដែរ តែមិនអាចគ្រប់គ្រងស្ថានការបាន ទើបប្រញ៉ាប់រាយការណ៍សមត្ថកិច្ចមូលដ្ឋានឲ្យយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយបាញ់ពន្លត់។ ទោះជាយ៉ាងណា ក្នុងស្ថានភាពអគ្គីភ័យខាងលើនេះ កម្លាំងជំនាញមានការពិបាកបន្តិចក្នុងការបាញ់ពន្លត់ ព្រោះទីតាំងនេះ ប្រក់ដំបូលស័ង្កសី ឯផលិតជាពូក ងាយនឹងឆេះឆាប់រហ័ស ទើបអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យខូចខាតសម្ភារខាងក្នុងស្ទើរទាំងស្រុង។

ករណីអគ្គីភ័យខាងលើនេះ មិនបណ្ដាលឲ្យមនុស្សនាម្នាក់រងរបួសនោះឡើយ ហើយចំពោះឡានទឹកពន្លត់អគ្គីភ័យបានមកពីអង្គភាពផ្សេងៗគ្នាមកធ្វើការបាញ់ពន្លត់។ ព័ត៌មានលម្អិត ក្រុមការងារទូរទស្សន៍អប្សរា យើងខ្ញុំនឹងបន្តពេលក្រោយបន្ថែមទៀត សូមអរគុណ!!

 

 


អត្ថបទទាក់ទង