ព័ត៌មានទាន់ហេតុការណ៍
1. សីតុណ្ហភាពនឹងចុះដល់១៧អង្សារ នៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ដល់១៣ធ្នូ
2. បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង
3. ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
4. អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
5. ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩
Zappacosta ផ្លាស់ទៅលេងឲ្យ Roma ក្នុងលក្ខខណ្ឌខ្ចីជើងកន្លះរដូវកាល
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ សីហា ឆ្នាំ ២០១៩
ក្លឹបសមាជិកលីគកំពូលអ៊ីតាលី AS Roma បានប្រកាសជាផ្លូវការនៃវត្តមានរបស់ខ្សែការពារស្លាបស្តាំ Davide Zappacosta របស់ក្លឹបតោខៀវ Chelsea ក្នុងនាមជាកីឡាករខ្ចីជើង។
កាលពីម្សិលមិញនេះកីឡាករវ័យ២៧ឆ្នាំខាងលើបានចុះកិច្ចសន្យាជាមួយម្ចាស់ទឹកដី Stamford Bridge បន្ថែម១រដូវកាលទៀត ពោលគឺមានន័យថានៅសល់សពុលភាពដល់ឆ្នាំ២០២២ មុននឹងធ្វើការផ្ទេរមកកាន់ទឺកដីអ៊ីតាលីសារជាថ្មីជាមួយក្លឹប AS Roma តែក្នុងកិច្ចសន្យាខ្ចីជើងតែកន្លះឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានជម្រើសបន្តកិច្ចសន្យាខ្ចីបន្ថែមកន្លះឆ្នាំទៀត។
គួរឲ្យដឹងថា ចាប់តាំងពីមកចូលរួមជាមួយ Chelsea ជំនាន់លោក Antonio Conte នៅដឹកនាំមកទល់រដូវកាលថ្មីនេះ Davide Zappacosta បានបង្ហាញខ្លួនសរុប៥២លើក និងរកបាន២គ្រាប់ផងដែរ៕
