ជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង ចាប់ផ្តើមជន់ឡើងសារជាថ្មី នៅរសៀលថ្ងៃទី១៣សីហានេះ
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

 លោក ឡុង ផលគុណ ប្រធានមន្ទីរធនធាន ទឹក និង ឧតុនិយមខេត្តបាត់ដំបង បានអះអាងប ញ្ជាក់ឲ្យដឹងថា៖ ជំនន់ទឹកស្ទឹងសង្កែដែលថមថយស្រកចុះ កាលពីយប់ថ្ងៃទី១២សីហាកន្លងមកនេះនៅវេលានេះស្ថានភាពទឺកស្ទឺងសង្កែកំពុងតែចាប់ ផ្តើមជន់ហក់ឡើងសារជាថ្មីឡើងវិញ ចាប់ពីល្ងាចថ្ងៃទី១៣សីហានេះម្តងទៀត។ ជាប្រការតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរស្រុក-ក្រុង ដែលមានភូមិសាស្ត្រ ជាប់និងដងស្ទឹងសង្កែ សូមជួយផ្សព្វផ្សាយនិងជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពទឹកជំនន់ស្ទឹងសង្កែ ដែលកំពុងតែហក់ជន់ឡើងនេះ។

       ការអំពាវនាវរបស់លោកប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តបាត់ដំបង លើកឡើងបែប នេះ ក្នុងខណៈពេលដែលស្ថានភាពទឹកស្ទឹងសង្កែ បានចាប់ផ្តើមជន់ហក់ឡើងសារជាថ្មីឡើងវិញ នៅ វេលាល្ងាច ថ្ងៃទី១៣ ខែសីហា ២០១៩នេះ។

      ដោយឡែកនៅសៀលថ្ងៃដដែលនេះ អាជ្ញាធរនៃរដ្ឋបាលក្រុងបាត់ដំបង និង សាខាកាកបាទក្រ ហមខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ជាប់មាត់ស្ទឹងសង្កែសូមឲ្យមា នការប្រុងប្រយ័ត្ន ពីផលប៉ះពាល់និងប្រការគ្រោះ
ថ្នាក់ផ្សេងៗ ដែលអាចបង្កឡើង ពីជំនន់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង ចាប់ពីល្ងាចថ្ងៃទី១៣សីហានេះតទៅ។

       លោក ប្រធានមន្ទីររូបនេះ ក៏បានអះអាងសារជាថ្មីទៀតថា៖ ដោយស្ថានភាពទឹកភ្លៀងនៅប៉ែកខាងលើជាប់តំបន់ភ្នំព្រំប្រទល់ស្រុកសំឡូតនៃតំបន់ព្រំដែន ខ្មែរ-ថៃមានភ្លៀងធ្លាក់ជោគជាំខ្លាំង ជាពិ សេសផ្នែកខ្លះក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ក៏មានភ្លៀងនៅតែបន្តធ្លាក់ខ្លាំង បានធ្វើឲ្យជំនន់ទឹកភ្លៀងនៅប៉ែកខាងលើ ហូរធ្លាក់ចុះមកស្ទឹងសង្កែ បង្កឲ្យមានជំនន់ទឹកភ្លៀងឡើងវិញ។ សូមបញ្ជាក់ថា៖គិតត្រឹមម៉ោង ៨,៣៥ នាទីយប់ ថ្ងៃទី១៣ ខែសីហា នេះ កម្ពស់ទឹកស្ទឹងសង្កែ បានជន់ហក់ឡើ ងមានកម្ពស់ ១១,៨៥ម៉ែត្រ។តាមការគូសបញ្ជាក់និងការព្យាករណ៍ពីលោកប្រធានមន្ទីរធនធាន ទឹកខេត្តបាត់ដំបង ក៏បានឲ្យដឹងផងដែរថា៖ ទឹកស្ទឹងសង្កែ និងមានជំនន់ជន់ឡើង និងបន្តជន់ឡើងជាបន្តបន្ទាប់ទៀត ដរាបណាភ្លៀងនៅតែបន្តធាក់នៅតាមតំបន់ភូមិសាស្ត្រប៉ែកខាងលើនៃស្រុកសំឡូត
ជាបន្តទៀតនោះ។ តែទោះបីយ៉ាងណា លោក ប្រធានមន្ទីរបានធ្វើការអញអាងថា៖មិនមានកម្រិតដែលគូរឲ្យព្រួយបារម្ភ នោះទេ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.)

 

 

 

 


អត្ថបទទាក់ទង