បណ្ឌិត្យសភានគរបាលប្រជាជនវៀតណាម និងបណ្ឌិត្យសភានគរបាលកម្ពុជា បន្តកិច្ច សហប្រតិបត្តិការដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការណ្តុះណ្តាលកងកម្លាំងនគរបាល នៃប្រទេសទាំងពីរ
ថ្ងៃ អង្គារ ទី ១៣ ខែ សីហា ឆ្នាំ ២០១៩

គណៈប្រតិភូបណ្ឌិត្យសភាប្រជាជនវៀតណាមចំនួន០៧រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ត្រាញមីញហួង ប្រធានបណ្ឌិត្យសភានគរបាលប្រជាជនវៀតណាម បានមកបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើកាងារបណ្តុះបណ្តាលកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។

ថ្លែងនៅក្នុងជំនួបនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណប្រតិភូបណ្ឌិត្យសភានគរបាលប្រជាជនវៀតណាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្យិការជាដៃគូ ក្នុងគោលបំណងផ្តល់ផលប្រយោជន៍គ្នទៅវិញទៅមក ស្របតាមខ្លឹមសារអនុស្សារណៈយោគគ្នា(MoU) ដែលមានស្រាប់ព្រមទាំងលើកឡើងអំពីលទ្ធផលនៃការបណ្តុះបណ្តាល និងសមិទ្ធផលនានាជូនគណៈប្រតិភូ។

បន្ថែមលើពីនេះ ឯកឧត្តមបានសំណូមពរមួយចំនួនទាក់ទងនឹងការផ្តល់ជំនាញ ប្រឆាំងភេវរកម្ម អន្តរាគមន៍ ការជួយបណ្តុះបណ្តាលថ្នាក់បណ្ឌិត ការផ្លាស់ប្តូរនិស្សិត និងការផ្លាស់ប្តូរឯកសារបង្ហាត់បង្រៀនមួយចំនួនទាក់ទងជំនាញសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ត្រាន មីញហួង ប្រធានគណៈប្រតិភូបានទទូយកសំណូមពរទាំងអស់របស់ភាគីកម្ពុជាព្រមទាំងបានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានទទូលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានអនុញ្ញាតឲ្យគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសមនិងពិភក្សាការងារ ព្រមទាំងបានថ្លែងការកោតសរសើរ ដល់វឌ្ឍនភាពគ្រប់ផ្នែករបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងបានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូនៃស្ថាប័នទាំងពីរឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕ធ.ដ

 


អត្ថបទទាក់ទង