ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកចំនួន២ក្នុងខេត្តរតនគិរី ទទួលបានការយកចិត្តទុកដាក់ពីក្រុមការងារថ្នាក់ជាតិ
ថ្ងៃ អាទិត្យ ទី ១១ ខែ សីហា ឆ្នាំ ២០១៩

រតនគិរី៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង នៅស្រុកលំផាត់ និងស្រុកកូនមំុ ទទួលបានការយកចិត្តទុកដាក់គ្រប់ពេលវេលាពីសំណាក់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ។  រសៀលថ្ងៃទី១១ សីហានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ និងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរខេត្តរតនគិរីឯកឧត្ត ថង សាវុន បានចុះពិនិត្យ ស្ថានភាពទឹក និងបាននាំយកអំណោយជាស្បៀងអារហារ សម្ភារប្រេីប្រាស់ និងថ្នាំពេទ្យ ចែកជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅស្រុកចំនួន២ក្នុងខេត្តដែលរងនូវជំនន់ទឹកភ្លៀងគឺស្រុកកូនមំុ និងស្រុកលំផាត់។ ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូននាពេលនោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំឲ្យបងប្អូនត្រូវចេះថែទាំសុខភាព ការពារកូនចៅតូចៗកំុលេងទឹកជៀសវាងមានគ្រោះថ្នាក់លង់ទឹក សម្រាកពេលយប់ត្រូវដាក់មុងការពារមូសខាំ និងហូបទឹកឆ្អិនការពារជំងឺរាករូស៕ ម.ន ដោយគតិ យុត្ត


អត្ថបទទាក់ទង