ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ក្រសួងដែនដីសម្រេចឱ្យរុះរើសំណង់អគារកម្ពស់៩ជាន់ នៅព្រះសីហនុ ក្រោយរកឃើញ សំណង់គ្មានគុណភាព
ថ្ងៃ សៅរ៏ ទី ១០ ខែ សីហា ឆ្នាំ ២០១៩

ព្រះសីហនុ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចឱ្យរុះរើអគារកម្ពស់៩ជាន់មួយកន្លែង ស្ថិតនៅទល់មុខរង្វង់មូលតោ២ ក្នុងភូមិលេខ៤ សង្កាត់លេខ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បន្ទាប់ពីរកឃើញថា អគារនេះសាងសង់ឡើងខុសបច្ចេកទេស និងគ្មានគុណភាព។ សំណង់អគារនេះ សាងសង់ដោយក្រុមហ៊ុន ឈួនរិន ខនស្ត្រាក់សិន អេនជីនារីង (ខេមបូឌា) ឯ.ក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅព្រឹកមិញនេះ ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់៩ជាន់ខាងលើ។ បន្ទាប់ពីពិនិត្យរកឃើញថា សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាន។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថា អគារសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម។

ក្នុងសេចក្តីប្រកាសឱ្យដឹងទៀតថា កាលពីថ្ងៃទី០៨ ខែសីហា អគារនេះមានការស្រុតពី៤០មិល្លីម៉ែត្រ ទៅ៨០មីល្លីម៉ែត្រ ហើយនៅថ្ងៃទី០៩ ខែសីហានេះ នៅផ្នែកខាងកើតនៃអគារមានការស្រុតរហូតដល់៩មិល្លីម៉ែត្រ និងនៅផ្នែកខាងលិចនៃអគារ មានការស្រុតរហូតដល់ ២៨មិល្លីម៉ែត្រថែមទៀត និងបន្តស្រុតតទៅទៀត។ បន្ថែមពីលើនោះជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ មានសភាពប្រេះច្រើនកន្លែង និងបន្តប្រេះថែមទៀតផងដែរ។

ក្នុងសេចក្តីប្រកាសនេះ បន្តថា បន្ទាប់ពីពិនិត្យមានហានិភ័យដូចខាងលើ និងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ បានស្នើទៅរដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហាមស្នាក់នៅ ហាមការប្រើប្រាស់សំណង់ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារ និងឱ្យមនុស្សចេញពីអគារទាំងអស់។

ក្រុមការងារក៏តម្រូវឱ្យរុះរើសំណង់នេះ ចេញព្រោះសំណង់នេះ មិនមានសុវត្ថិភាព និងគុណភាពសមស្របតាមលក្ខណៈបច្ចេកទេសសំណង់។ ប្រជាពលរដ្ឋ ដែលរស់នៅជិតខាងជុំវិញអគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់ រហូតដល់មានការចាត់ចែងរួចរាល់៕ធ.ដ

 


អត្ថបទទាក់ទង