ព័ត៌មានទាន់ហេតុការណ៍
 1. កម្ពុជានឹងជួបសីតុណ្ហភាពចុះត្រជាក់បន្តិច ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០វិច្ឆិកា  2. សាលារៀនជាច្រើនកន្លែងត្រូវបិទទ្វារ ខណៈភ្លើងឆេះព្រៃក្នុងប្រទេសអូស្ត្រាលីនៅតែបន្តការគំរាមកំហែងខ្លាំង  3. អគ្គិភ័យកំពុងឆាបឆេះរោងចក្រមួយកន្លែង នៅខណ្ឌដង្កោ  4. ក្រសួងបរិស្ថាន រៀបចំ«សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០»  5. យោងតាមសេចក្តីជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី១វិច្ឆិកា ផ្លូវសំខាន់ៗចំនួន១៣ខ្សែ ក្នុងរាជធានីភ្នំពេញ នឹងបិទមិនអោយម៉ូតូ រឺម៉ក រថយន្ត ធ្វើចរាចរណ៍ ឆ្លង កាត់ឡើង នៅថ្ងៃទី១០ ១១ និង១២វិច្ឆិកា ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្កលក្ខណ:ងាយស្រួលដល់ ប្រជាពលរដ្ឋក្នុង ការដើរ ចូលមកទស្សនាកម្មវិធីកំសាន្តនានា ក៏ដូចជា ពិធីប្រណាំង ទូក ផងដែរ

ស្រុកព្រៃនប់-នៅព្រឹកថ្ងៃ១០សីហា២០១៩នេះ អជ្ញាធរបានប្រកាសបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញត្រង់ស្ពានទី១ ចន្លោះពីវាលរេញទៅស្ពានកំពង់ស្មាច់ ក្រោយមានជំនន់ទឹកភ្លៀង ជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រហើយគិតត្រឹមម៉ោងជិត៨ព្រឹកថ្ងៃទី១០សីហានេះ
ថ្ងៃ សៅរ៏ ទី ១០ ខែ សីហា ឆ្នាំ ២០១៩

ស្រុកព្រៃនប់-នៅព្រឹកថ្ងៃ១០សីហា២០១៩នេះ អជ្ញាធរបានប្រកាសបិទចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញត្រង់ស្ពានទី១ ចន្លោះពីវាលរេញទៅស្ពានកំពង់ស្មាច់ ក្រោយមានជំនន់ទឹកភ្លៀង ជន់លិចផ្លូវជាតិកម្ពស់ជាងកន្លះម៉ែត្រហើយគិតត្រឹមម៉ោងជិត៨ព្រឹកថ្ងៃទី១០សីហានេះ។ បច្ចុប្បន្នសមត្ថកិច្ចអជ្ញាធរខេត្តព្រះសីហនុ កម្លាំងកងទ័ព កម្លាំងចម្រុះរដ្ឋបាលស្រុកព្រៃនប់ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងប្រចាំការជួយសម្រួលចរាចរណ៍ ស្របពេលដែលទឹកហូរខ្លាំង ក្នុងនោះមានសេចក្តីរាយការណ៍ថា ម៉ូតូមួយគ្រឿងត្រូវទឹកហូរគួចបាត់ពេលបើកបរឆ្លងផ្លូវកំពុងជនលិច ប៉ុន្តែមនុស្សមិនមានគ្រោះថ្នាក់ទេ សមត្ថកិច្ចកំពុងអន្តរាគមន៍ជួយ ៕ធ.ដ

 


អត្ថបទទាក់ទង