ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

Dybala ទាមទារថ្លៃពលកម្មជាង Pogba ប្រសិនចង់ឲ្យគេមក Man Utd
ថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ សីហា ឆ្នាំ ២០១៩

ខ្សែបម្រើប្រយុទ្ធ Paulo Dybala ចង់បានថ្លៃពលកម្មខ្ពស់ជាង Paul Pogba ប្រសិនបើចូលរួមជាមួយ Manchester United មែន។ ក្រោយពេល Juventus និង Man United ដាក់សំណើក្នុងលក្ខខណ្ឌដោះដូរជាមួយកីឡាករ Romelu Lukaku។ តាមការបញ្ជាក់ពីក្លិបសេះបង្កង់ Juventus ថា រដូវកាលក្រោយ Dybala នឹងមិនជាប់ជម្រើសដំបូង នៅរដូវកាលក្រោយឡើយ។

គួរម្លឹកថា កីឡាករ Paul Pogba ត្រូវក្លឹបកាត់២៥% លើថ្លៃពលកម្ម៣០ម៉ឺនផោន ក្នុងមួយសប្ដាហ៍ បន្ទាប់ពីគេមិនអាចជួយ United បានលេង Champions League។ ប៉ុន្តែបើ Dybala វិញ បានទាមទារថ្លៃពលកម្មច្រើនជាង Pogba នៅ Old Trafford ក្នុងជំនួបពិភាក្សា ក្នុងសប្ដាហ៍នេះ។ សូមបញ្ជាក់ថា Lukaku បានក្លាយជាគោលដៅក្លិបមួយចំនួន នៅអ៊ីតាលី ដូចជា Juventus និង Inter Milan៕ធ.ដ


អត្ថបទទាក់ទង