ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ក្លិប Spurs លើកពាន Audi Cup ក្រោយយកឈ្នះ Bayern Munuich
ថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ សីហា ឆ្នាំ ២០១៩

ក្រុម Spurs បានបញ្ចប់ការប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មី ក្រោយឈ្នះ Bayern Munuich ដោយបាល់កាតសេចក្តី១១ម៉ែត្រ លើកពានរង្វាន់ Audi Cup បន្ទាប់ពី ២-២។

ក្រុមលោក Mauricio Pochettino មានឱកាសនាំមុខមុន២គ្រាប់ រកបានដោយកីឡាករ Erik Lamela និង Christian Eriksen។ បន្ទាប់នៅនាទីបន្តបន្ទាប់ក្រុមខ្លាំងមកពីអាល្លឺម៉ង់ Bayern បានតស៊ូវាយតាមស្មើបានវិញរកគ្រាប់បានដោយកីឡាករ Jann-Fiete Arp និង Alphonso Devies។

បន្ទាប់ពីលទ្ធផល ២-២ បានរក្សារហូតបញ្ចប់ការប្រកួត ក្រុមទាំង២បានទាត់បាល់កាត់សេចក្ដី ១១ម៉ែត្រ។ Spurs ធ្វើបានល្អជាង ដោយបានឈ្នះ ៦-៥ ធ្វើឲ្យពួកគេក្លាយជាជើងឯក Audi Cup ឆ្នាំនេះ ខណៈ Real Madrid លេខ៣ ក្រោយឈ្នះ Fenerbahce ៥-៣៕ធ.ដ


អត្ថបទទាក់ទង