ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

Folayang សរសើរ Eddie Alvarez មុនជួបគ្នា
ថ្ងៃ ពុធ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩

អ្នកលេងគុនចម្រុះសញ្ជាតិហ្វីលីពីន Eduard Folayang ឬគេស្គាល់ថា «Landslide» និងត្រូវជួប Eddie Alvarez ឬ «The Underground King» នៅសង្វៀន ONE: DAWN OF HEROES ក្នុងកម្មវិធី ONE Lightweight World Grand Prix ដើម្បីដណ្ដើមកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃសុក្រ ទី២ ខែសីហា ខាងមុខនេះ។

មុនពេលប្រកួតមកដល់ Folayang បានថ្លែងថា Alvarez ជាកីឡាករម្នាក់គួរឲ្យគោរព ប៉ុន្តែគេនឹងប្រើបច្ចេកទេសដ៏អង់អាចរបស់ខ្លួន ដើម្បីបញ្ចប់គូប្រជែងម្នាក់នេះ។  Folayang បន្តថា នឹងផ្តួលកីឡាកររូបនេះ ដោយកណ្ដាប់ដៃស្ដាំ គាបគេទៅនឹងក្ដាររេញ ដើម្បីឲ្យគេចុះចាញ់តែម្ដង»។

គួររំលឹកថា Eduard Folayang ធ្លាប់ប្រកួតគុនចម្រុះ ២៨លើក ឈ្នះ២១លើក និងចាញ់ ៧លើក។ ចំណែក Eddie Alvarez ប្រកួតបាន ៣៧ លើកឈ្នះ ២៩ លើក និងចាញ់ ៧ លើកដូច Folayang ដែរ។ សូមបញ្ជាក់ថា អ្នកឈ្នះនឹងឡើងទៅជួប Saygid Guseyn Arslanaliev នៅវគ្គផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix នៅសង្វៀន ONE: CENTURY នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ខាងមុខ៕ធ.ដ


អត្ថបទទាក់ទង