ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

Everton យកបានខ្សែប្រយុទ្ធវ័យក្មេងមួយរូបពីក្លិប Juventus ដើម្បីត្រៀម រដូវក្តៅខាងមុខ
ថ្ងៃ ពុធ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩

យោងតាមរបាយការណ៍ពី Sky Italy បានបង្ហាញថា Everton ត្រូវចំណាយ ២៧,៥លានផោន ហើយអាចនឹងកើនឡើងដល់៣៦,៦លានផោន លើលក្ខខណ្ឌដទៃទៀតពី Juventus។ ប្រភពដ៏ដែលបន្តថា កីឡាករ Moise Kean ត្រៀមចុះកិច្ចសន្យាជាផ្លូវការឆាប់ៗខាងមុខនេះ ហើយ Moise Kean នឹងទទួលបានប្រាក់ឈ្នួល ៥២០០០ផោនក្នុងមួយសប្តាហ៍ ក្នុងការមកចូលរួមនៅក្របខណ្ឌ Premier League នេះ។

តែយ៉ាងណា Juventus ក៏បានចងលក្ខខណ្ឌទិញត្រឡប់មកវិញផងដែរ ពោលមានន័យថា ក្លិបជើងឯក Serie A ខាងលើអាចមានសិទ្ធិក្នុងកទិញផ្តាច់មកវិញគ្រប់ពេល ឲ្យតែស្ថិតនៅក្នុងកិច្ចសន្យាជាមួយ Everton។

គួរបញ្ជាក់ថា Moise Kean វ័យ១៩ឆ្នាំ មានតំណែងជាខ្សែប្រយុទ្ធ ដែលរូបគេកើតចេញពីថ្នាល់យុវជនរបស់ Juventus ផ្ទាល់ ខណៈរដូវកាលមុននេះបង្ហាញខ្លួនសរុបបាន១៧ដង និងរកបាន៧គ្រាប់ផងដែរ៕ធ.ដ


អត្ថបទទាក់ទង