ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ការប្រណាំងលើកដំបូងក្នុងព្រឹត្តិការណ៍ HOLE SHOT នៅថៃ ជាបទពិសោធន៍ សម្រាប់ពង្រឹងសមត្ថភាព ឈានទៅព្រឹត្តិការណ៍ធំនាពេលខាងមុខ
ថ្ងៃ ពុធ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩

«ការប្រណាំងលើកដំបូង គឺជាបទពិសោធន៍ សម្រាប់ពង្រឹងសមត្ថភាពឈានទៅព្រឹត្តការណ៍ធំៗនាពេលខាងមុខ»។ នេះជាថ្លែងបញ្ជាក់ពីអ្នកប្រណាំងម៉ូតូវ័យក្មេងរបស់កម្ពុជា ឈុន ដានិត បន្ទាប់ពីបានបង្ហាញភាពខ្លាំង ដោយដណ្តើមបានចំណាត់លេខ៤ ពីព្រឹត្តិការណ៍ប្រកួតប្រណាំងម៉ូតូកម្រិតអន្តរជាតិ HOLE SHOT នៅប្រទេសថៃ លើវិញ្ញាសាប្រណាំងប្រភេទម៉ូតូ ៤០០ CC។

អ្នកប្រណាំងម៉ូតូវ័យក្មេងរូបនេះ អះអាងថា ការប្រណាំងម៉ូតូកម្រិតអន្តរជាតិ ដែលមានឈ្មោះថា HOLE SHOT ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ ទី២៦ដល់ថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៩ កន្លងទៅនេះ មានវិញ្ញាសាប្រកួតជាច្រើន នឹងមានសុទ្ធសឹងតែកីឡាករអន្តរជាតិ ដែលមានបទពិសោធន៍ប្រណាំងយូរឆ្នាំ ប៉ុន្តែសម្រាប់កម្ពុជាវិញ គឺជាលើកទី១ ដោយធ្វើការប្រកួត លើ២វិញ្ញាសា គឺវិញ្ញាសា 400 CC Amateur និង 400 CC  Junior ហើយក្នុងចំណោម ២វិញ្ញសានេះ រូបគេដណ្តើមបានចំណាត់លេខ៤ លើវិញ្ញាសា 400 CC Juniorដែលមានកីឡាករប្រណាំង៨នាក់ និងវិញ្ញាសា Amateur ជាប់ចំណាត់ថ្នាក់លេខ៨ ដែលមានអ្នកប្រណាំង១៦នាក់។

កីឡាករប្រណាំងម៉ូតូតំណាងកម្ពុជា ឈុន ដានិត រូបនេះ បានបង្ហាញក្តីសប្បាយរីករាយ ដែលបានចូលរួមប្រណាំងកម្រិតអន្តរជាតិដ៍ធំមួយនេះ ខណៈកន្លងមក កីឡាករកម្ពុជា គឺធ្លាប់តែចូលរួមមើលគេប្រកួត និងចូលជិះសាកល្បងប៉ុណ្ណោះ។ ដានិត ក៏បានចាត់ទុក ការចូលរួមប្រណាំងលើកដំបូងនេះ ជាបទពិសោធន៍ដ៍ល្អ ពង្រឹងអភិវឌ្ឍន៍សមត្ថភាព ត្រៀមប្រណាំង នៅព្រឹត្តិការណ៍កម្រិតអន្តរជាតិក្រោយទៀតៗ ដើម្បីនាំយកលទ្ធផលល្អប្រសើរមកជូនកម្ពុជា។

ឈុន ដានិត ប្តេជ្ញាថា នឹងនាំយកបទពិសោធន៍ និងបច្ចេកទេសពីការប្រកួតកម្រឹតអន្តរជាតិនេះ ត្រឡប់មកចែករំលែកដល់កីឡាករប្រណាំង ដើម្បីអភិវឌ្ឍន៍ឲ្យវិស័យកីឡាប្រណាំងម៉ូតូនៅកម្ពុជា មានការរីកចម្រើនដូចបណ្តាប្រទេសក្នុងតំបន់។ ជាមួយនឹងលទ្ធផល និងបទពិសោធន៍ដែលទទួលបាន កីឡាករប្រណាំងម៉ូតូវ័យក្មេងរូបនេះ ក៏បានថ្លែង អំណរគុណយ៉ាងជ្រៀលជ្រោះចំពោះសហព័ន្ធយានយន្តកម្ពុជា និងលោក ទ្រឿង ហាវ អគ្គនាយក ក្រុមហ៊ុនសំបកកង់  Firelli ដែលបានឧបត្ថម្ភផ្តល់ឱកាសឲ្យគេបានចូលរួមប្រណាំង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ HOLE SHOT នៅប្រទេសថៃ ដំណើរការប្រកួតរយៈពេល៣ថ្ងៃ និងមានកីឡាករប្រណាំងម៉ូតូជំនាញៗកម្រិតអន្តរជាតិចូលរួមជាច្រើន ហើយនេះជាលើកទី១ សម្រាប់កម្ពុជា ដែលបញ្ជូនអត្តពលិកខ្លួនទៅចូលរួម៕ធ.ដ