ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងបញ្ជូនគ្រូបង្វឹក កីឡាករ-កីឡាការិនីថ្នាល៥នាក់ ចេញទៅហ្វឹកហាត់បង្កើនបច្ចេកទេស នៅជប៉ុន
ថ្ងៃ ពុធ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩

សហព័ន្ធខ្មែរកីឡាហែលទឹក គ្រោងនឹងបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាល៥នាក់ ទៅបន្តការហ្វឹកហាត់ នៅខេត្ត Tokhusima ប្រទេសជប៉ុន រយៈពេលជាង១ខែ នាពេលខាងមុខឆាប់ៗនេះ ។ អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក លោក ហែម គិរី បញ្ជាក់ថា សហព័ន្ធគ្រោងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកថ្នាល៥នាក់ ទៅហ្វឹកហាត់រយៈពេល៣៦ថ្ងៃ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៧ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេសឲ្យបានកាន់តែប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិនានា ជាពិសេសគឺ ព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្តង។

លោកបន្តទៀតថា គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកថ្នាល៥នាក់នេះ គឺ លោក ហែម ថុនពន្លឺ គ្រូបង្វឹក កីឡាការិនី កាំង មុយនីន, ឃឺន ប៊ុនពេជ្រមរកត និងកីឡាករ ឆោម ច័ន្ទថន និងឌឿន រ៉ាត់ធីឌុន។ ថ្នាលយុវជនទាំងនេះ ត្រូវបង្កើនគុណភាពបច្ចេកទេសបន្ថែម បន្ទាប់ពីកីឡាករ ឆោម ច័ន្ទថន និងកីឡាករ ឌឿន រ៉ាត់ធីឌុន ដណ្តើមបានត្រឹមចំណាត់ថ្នាក់លេខ៦ នៅក្នុងការប្រកួតលើ វិញ្ញាសាហែល បណ្តាក់បណ្តាក៤របៀប ៤x១០០ ម៉ែត្រ នៅផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡា សិស្សអាស៊ាន លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កាលពេលថ្មីៗកន្លងទៅនេះ។

ចំពោះការប្រកួតលើវិញ្ញាសា ហែល បណ្តាក់របៀប ៤x១០០ម៉ែត្រ ផ្តាច់ព្រ័ត្រ កីឡាការិនីកាំង មុយនីន និងកីឡាការិនី ឃឹន ប៊ុនពេជ្រមរកត ក៏ជាប់ចំណាត់ថ្នាក់លេខ៦ដែរ ខណៈកីឡាការិនី កាំង មុយនីន ប្រកួតលើវិញ្ញាសា ២០០ម៉ែត្រ ហែល៤របៀបឯកត្តជនផ្តាច់ព្រ័ត្រជាប់ចំណាត់ថ្នាក់លេខ៧៕ធ.ដ


អត្ថបទទាក់ទង