ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ក្រុមយុវជនអាយុក្រោម១៥ឆ្នាំកម្ពុជា បន្តចាញ់ប្រកួតទី២ ជាមួយ U15 ម៉ាឡេស៊ី ០-២ AFF Boy U-15 Championship 2019 នៅប្រទេសថៃ
ថ្ងៃ ពុធ ទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំកម្ពុជា បានបន្តចាញ់ នៅប្រកួតទី២ របស់ខ្លួនជាមួយក្រុម U15 ម៉ាឡេស៊ី ដោយលទ្ធផល ០-២ កាលពីម្សិលមិញ នៅវគ្គសន្សំពិន្ទុ ក្នុងពូល B នៃព្រឹត្តិការណ៍ AFF  Boy U-15 Championship 2019 នៅខេត្តឈុនបូរី ប្រទេសថៃ ។

ក្រុមយុវជន U-15 កម្ពុជាខិតខំទប់ទល់ស្មើជាមួយក្រុមកំពូលតារាងម៉ាឡេស៊ី ០-០ នៅវគ្គទី១ ប៉ុន្ដចូល ដល់វគ្គទី២ ក្រុម U-15 ម៉ាឡេស៊ី បានព្យាយាមដាក់សម្ពាធលើកម្ពុជាយ៉ាងខ្លាំង រហូតដល់ធ្វើសម្រេចបាន ២គ្រាប់ ដល់បញ្ចប់ការប្រកួតពេញម៉ោង៨០នាទី។ នេះគឺជាការប្រកួតចាញ់របស់ក្រុម U-15 កម្ពុជា បន្ទាប់ពីចាញ់ការប្រកួតបើកឆាកប្រកួតទី១ ជាមួយ U-15 អូស្ដ្រាលី ដោយលទ្ធផល ១:៣។

ក្រុមយុវជនកម្ពុជានៅសល់៣ប្រកួតក្នុងដៃ ដែលនឹងត្រូវជួបម្ចាស់ផ្ទះ ថៃ វេលាម៉ោង ១៨:០០ ថ្ងៃទី១ សីហា, ប៉ះជាមួយយុវជនព្រុយណេ វេលាម៉ោង១៥:០០ នាថ្ងៃទី៣ សីហា និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយយុវជនឡាវ វេលាម៉ោង ១៥:០០ នាថ្ងៃទី៥ សីហា។

ទោះនៅសល់៣ប្រកួតទៀត ក៏ដោយ ក៏ក្រុមគោព្រៃជំទង់កម្ពុជានៅសល់ឱកាសតិចតួចបំផុត ក្នុងការកក់កៅអីទៅវគ្គបន្ដ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមម៉ាឡេស៊ី ថៃ និងអូស្ដ្រាលី មាន៦ ពិន្ទុ ស្មើគ្នា ក្រោយឈ្នះ ២ប្រកួតផ្ទួនៗ ។ ក្រុម U-15 កម្ពុជា ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្គោលជន ជាតិ ជប៉ុន លោក Inoue Kazunori៕ធ.ដ


អត្ថបទទាក់ទង