ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ បានបង្ហាញអំពីឈុតឯកសណ្ឋាន និងរូបឡូហ្គោថ្មី ដល់ចំពោះមុខអ្នកគាំទ្ររបស់ខ្លួនជិត៤០០នាក់
ថ្ងៃ អង្គារ ទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩

ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ដែលកំពុងលេងនៅក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជាបានរៀប ចំពិធីជួបជុំអ្នកគាំទ្ររបស់ខ្លួន កាលពីចុងសប្តាហ៍នេះ ដើម្បីបង្ហាញអំពីឈុតឯកសណ្ឋាន និងរូបឡូហ្គោថ្មីដល់ មហាជនឲ្យបានដឹងច្បាស់អំពីការផ្លាស់ប្តូរ និងអត្ថន័យនៃរូបឡូហ្គោថ្មីដែលជានិមិត្តសញ្ញារបស់ក្លិបមានរូប «មាន់គកជាន់លើបាល់»។

ថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់ក្លិប លោក ឌុក វាសនា អ្នកចាត់ការទូទៅក្លិបគីរីវង់សុខសែនជ័យ បានមានប្រសាសន៍ថា នេះគឺជាកម្មវិធីផ្លូវការទី១ ដែលក្លិបបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម សុខ ពុធ្ធិវុធ ប្រធានក្លិប និងឯកឧត្តម សុខ សប្បាយណា អនុប្រធានក្លិប ដើម្បីជួបជុំជាមួយបងប្អូនប្រជា ពលរដ្ឋដែលជាអ្នកគាំទ្ររបស់ក្លិប ក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញជាផ្លូវការនូវឡូហ្គោ និងឈុត ឯកសណ្ឋានថ្មីរបស់ក្លិប។

លោកបន្តថា ចំពោះបងប្អូនទាំងអស់ដែលតែងតែគាំទ្រយ៉ាងស្មោះស្ម័គ្រផ្តល់ជាកម្លាំងចិត្ត និងលើកទឹកចិត្តដល់កីឡាករ គឺពិតជាកម្លាំងចិត្តដ៏អស្ចារ្យមួយសម្រាប់ក្លិបលើការខិតខំប្រឹងប្រែងធ្វើឲ្យបានល្អបន្ថែមទៀត បើទោះបីជាយើងជួបប្រទះបរាជ័យ ឬទទួលបានជោគជ័យក្នុងការប្រកួតក្តី ដែលនេះគឺជា កាយវិការដ៏គួរឲ្យគោរព និងមានតម្លៃបំផុតចំពោះទឹកចិត្តអ្នកគាំទ្រដល់ផ្តល់ឲ្យកីឡាករ។

អ្នកចាត់ការទូទៅរូបនេះបញ្ជាក់ទៀតថា ក្លិបបានបង្ហាញឡូហ្គោថ្មីរបស់ក្លិបគីរីវង់សុខសែនជ័យ មានរៀងជាខែល ដែលមានរូបសត្វមាន់គកជាន់លើបាល់ ហើយមានផ្កាភ្ញីភ្លើងនៅជុំវិញ។ ចំពោះអត្ថន័យនៃនិមិត្តសញ្ញាថ្មីនេះ គឺមានរូបមាន់គក រចនាទាំងមុខមាត់ ទាំងរាងកាយ គឺជាស្តេចមាន់ ដែលសត្វមានតំណាងឲ្យភាពក្លាហាន ភាពស្វាហាប់ រហ័សរហួន ភាពស្មោះត្រង់ ចេះប្រុងប្រយ័ត្ន ដែលមានឬទ្ធានុភាពបញ្ញាវាងវៃ ប្រកបដោយវិន័យខ្ជាប់ខ្ជួន ហើយនិមិត្តរូបនេះដែរ ក៏ជារម្លឹកដល់គុណូបក្ការៈដ៏ឧត្តុងឧត្តមរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានជួយឧបត្ថម្ភគាំទ្រចាប់តាំងពីបង្កើតក្លិបមក។ ចំពោះរូបជើងមាន់ក្រញុំាបាល់ គឺតំណាងឲ្យការគ្រប់គ្រងបាល់គ្រប់កាលៈទេសៈនៃការប្រកួត ដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យ៕ធ.ដ